ចិនដាក់នាវាផ្ទុកយន្តហោះទី២ ចុះទឹក

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៦ ខែមេសា ចិនបាន ដាក់នាវាផ្ទុកយន្តហោះទី២ របស់ខ្លួន ចុះទឹកហើយ ការដាក់ចុះនោះស្ថិតនៅទីតាំងផលិតនា ដាលាន ខេត្ត លីវនីញ។

នាវាផ្ទុកយន្តហោះទី២នេះគឺផលិត ដោយបច្ចេកវិទ្យាចិនផ្ទាល់ ត្រូវបានដាក់ ពីលើដីគោក ចុះក្នុងទឹក ស្ថិតនៅទីតាំង ផលិត វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែ មេសា ។ នេះជានាវាទី២ ហើយដែលនាវា ផ្ទុកយន្តហោះទី១ឈ្មោះ លីវនីញ ទិញពីប្រទេសអ៊ុយក្រែនហើយកែលម្អដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើង ទឹកចិនកាលពីឆ្នាំ២០១២។

នាវាផ្ទុកយន្តហោះថ្មីរបស់ចិនជាប្រភេទ Type-001A មិនទាន់ដាក់ឈ្មោះ នៅឡើយ ។នាវាខាងលើមានចំណុះ៧០ ពាន់តោន មានប្រវែង ៣១៥ម៉ែត្រ ទទឹង ៧៥ម៉ែត្រ គឺធំជាងបន្តិច នាវាផ្ទុកយន្តហោះ មុន។

តាមគម្រោងនាវាផ្ទុកយន្តហោះ ទី២ ត្រូវដាក់ចុះតាំងពីថ្ងៃទី២៣ ខែមេសាជាថ្ងៃគម្រប់ខួប៦៨ឆ្នាំថ្ងៃបង្កើតកម្លាំងទាហានជើងទឹក ប៉ុន្តែដោយមិនអំណោយផល ទើបពន្យារពេល ដល់ថ្ងៃទី២៦ ខែមេសា។

បើទោះបីនាវាផ្ទុកយន្តហោះ Type-001Aនិង លីវនីញមានរូបរាងដូចគ្នា ប៉ុន្តែ នាវាថ្មីនេះ ចិនបានបំពាក់សម្ភារទំនើបៗ ជាង នាវាមុនក្នុងនោះមានទាំងតំបន់ផ្ទុកយន្តហោះ ធំជាង អាចផ្ទុកយន្តហោះបាន ច្រើន។

ការដាក់នាវាផ្ទុកយន្តហោះខាងលើ ក្នុងពេលដែលស្ថានភាព ក្នុងតំបន់កំពុងតែ តានតឹង ក្នុងនោះមានវិវាទនៅសមុទ្រចិនភាគខាងត្បូង និង ឧបទ្វីបកូរ៉េ។

នៅក្នុងព្រឹតិការណ៍មួយផ្សេងទៀត ប្រទេសចិន គឺកំពុងតែដំណើរការអភិវឌ្ឍ នូវរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ជាច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ សំខាន់ ដល់កងកម្លាំងយោធារបស់ខ្លួន នៅក្នុងតំបន់ជម្លោះដែនសមុទ្រចិនខាងត្បូងនិង ក៏ដូចជាការជួយផ្គត់ផ្គង់អគ្គិសនី ដល់ តំបន់កោះដាច់ស្រយាល ដែលស្ថិតនៅក្នុងតំបន់ជម្លោះនោះដែរ។

យោងតាមការអះអាង របស់លោកអនុ ប្រធានការិយាល័យ ទទួលបន្ទុកផ្នែក ការងារវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលចិន ស្ថិតក្រោមក្រសួងការពារជាតិ លោក Wang Yiren ឲ្យដឹងថា ចិនកំពុងដាក់ អាទិភាពការងារ ទៅលើគម្រោងការមួយ ដែលនឹងសាងសង់រោងចក្របណ្តែតទឹក ឲ្យបាន២០គ្រឿង នៅក្នុងរយៈពេលត្រឹម តែ ៥ឆ្នាំខាង មុខនេះហើយនឹងដាក់ពង្រាយ វាទៅតាមតំបន់នានានៅក្នុងតំបន់ជម្លោះ ដែនសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នប្រទេស ចិនកំពុងដំណើរការ រោងចក្រផលិតថាម ពលនុយក្លេអ៊ែរ ដល់ទៅ២៣កន្លែង ហើយ ចំណែកឯរោងចក្រចំនួន ២៧កន្លែងទៀត កំពុងស្ថិតនៅក្រោមការដ្ឋានសាងសង់នៅឡើយ ដែលចំនួននេះគឺស្មើនឹង១ភាគ៣ នៃរោងចក្រនុយក្លេអ៊ែរ ដែលមិនទាន់សរុប រួចរាល់ ដែលមាននៅលើលោក៕

China (2) China (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print