ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់មិនដឹងមកពីណាទេបានមកដេកស្លាប់ខាងជើងវិហារក្នុងវត្តទឹកថ្លាបង្ករភ្ញាក់ផ្អើនិងមកប្តងសមត្ថកិច្ចមូលដ្ឋានអោយចុះពិនិត្យកាលពីម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា២០១៧ស្តិតនៅក្នុងវត្តទឹកថ្លាភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សពជាជនអនាថាមិនស្គាល់អត្តសញ្ញាណសពមានអាយុប្រហែល២៥ឆ្នាំ ។
ប្រភពពីតាអាចារ្យ ឈ្មោះសោម សារ៉េត អាយុ៨៤ឆ្នាំបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃប្រហែលម៉ោង១១និង៣០នាទីបានឃើញបុរសខាងលើដេកនៅចំណុចខាងលើពេលនោះគាត់បានយកបាយនិងទឹកទៅទុកអោយបុរសខាងលើហូបប៉ូន្តែមិនបានហូបឡើយលុះដល់ម៉ោងខាងលើគាត់ទៅមើលម្តងទៀតស្រាប់តែឃើញស្លាប់ទៅហើយទើបបង្ករភ្ញាក់ផ្អើហើយគាត់ក៍បានផ្តល់ព័ត៌មានមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីអោយចុះមកពិនិត្យ
ក្រោយពីមានសេចក្តីរាយការណ៍សមត្ថកិច្ចមូលដ្ឋានមកចុះមកពិនិត្យឃើញថាបុរសខាងលើពិតជាដេកស្លាប់ដោយខ្លួនឯងនិងជាជនអនាថាមិនមានសាច់ញាតិដូចនេះសមត្ថកិច្ចបានប្រគល់សពអោយតាអាចារ្យ បូជាក្នុងវត្តទឹកថ្លាតែម្តង ៕