នគរបាលក្របួចបានចោរ២នាក់ជំនាញខាងកាច់កម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយនគរបាលខេត្តព្រៃវែងឃាត់ខ្លួន បន្ទាប់ពីកាច់កម៉ូតូរបស់ជនរងគ្រោះបានសម្រចហើយជិះគេចខ្លួន ប៉ុន្តែស៊យធំត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។

ហេតុការណ៍ស្ទាក់ឃាត់ខ្លួនបាននៅចំណុចឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បញ្ជូនមកកាន់ស្នងការនគរបាលខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ សុន រីណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ និងឈ្មោះ ពៅ អូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ចំពោះវត្ថុតាង ដកហូតបានរួម មានម៉ូតូ២គ្រឿងក្នុងនោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FQ-5100 ជារបស់ជនរងគ្រោះឈ្មោះ សូ រុន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខ ស្វាយរៀង1B-2190 ជារបស់ជនសង្ស័យឈ្មោះ សុន រីណា ជិះធ្វើសកម្មភាព ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយមានសេចក្ដីរាយការណ៍នៅនៅចំណុចភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃ26 ខែមេសា ឆ្នាំ២០១៧ មានករណីកាច់កម៉ូតូនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយយា បានសហការជាមួយជំនាញនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជំនាញនគរបាលស្រុកមេសាង ខេត្តព្រៃវែងបានពួនស្ទាក់រហូតឈានទៅរកការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បានតែម្ដង ។

បច្ចុប្នន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀង ប្រគល់ទៅឲ្យនគរបាលខេត្តព្រៃវែងជាម្ចាស់ករណីដើម្បីចាត់ការតាម ច្បាប់បន្តទៀត ៕ យឹម សុថាន

...

svr (2) svr (6) svr (4) svr (5) svr (1) svr (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print