កាយដីប៉ះចំគ្រាប់M៧៩ជាច្រើនគ្រាប់សល់ពីសម័យសង្គ្រាម

ចែករំលែក៖

ភ្នំពេញ៖ គ្រាប់កាំភ្លើងM៧៩ចំនួន៣១គ្រប់ ត្រូវបានបុរសវ័យចំណាស់ម្នាក់ប្រទះឃើញខណៈពេលដែលគាត់ទិញដី១រថយន្ដបែនទៅចាក់លុបកន្លែងទំនាបសម្រាប់សង់ផ្ទះ ខណៈពេលកាយដីពង្រាយស្រាប់តែប្រទះឃើញគ្រាប់ទាំងនោះដែលសង្ស័យសេសសល់តាំងពីសម័យសង្គ្រាមនាឆ្នាំ១៩៧០និងឆ្នាំ១៩៧៥មកម្លេះ ហើយគ្រាប់ទាំងនោះត្រូវបានដឹកតាមរថយន្តដឹកដីចេញពីការដ្ឋានកាយដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតសមរភូមិប្រយុទ្ធគ្នាមួយយ៉ាងក្ដៅគគុកនាសម័យនោះ។

ហេតុការណ៍ប្រទះឃើញគ្រាប់នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លុះព្រឹកឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២១៧ បុរសវ័យចំណាស់ខាងលើរាយការណ៍ទៅសមត្ថកិច្ចទើបបង្កឲ្យមានការភ្ញាក់ផ្អើលម្តងទៀត។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា គាត់មានឈ្មោះ ហេង គង់ អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅកន្លែងកើតហេតុខាងលើ នៅមុនពេលជួបប្រទះគ្រាប់ទាំងនេះ គាត់បានទិញដីចំនួនមួយឡាន ដើម្បីចាក់បំពេញដីក្បែរផ្ទះ ក្រោយពីបានចាក់មួយឡាន គាត់និងប្អូនប្រុសម្នាក់ទៀតបានទៅពង្រាយដីឲ្យស្មើ ក៏ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីចាស់តែម្តង។ ក្រោយពេលប្រទះឃើញរូបមិនទាន់រាយការណ៍ទៅព្រោះនៅមានការភិតភ័យមិនដឹងធ្វើយ៉ាងណា លុះព្រឹកឡើងទើបសម្រេចចិត្តរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ពេលដឹងហេតុការណ៍នេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញ ស៊ីម៉ាក ចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យ ដោះយកគ្រាប់ទាំងនោះទៅរក្សាទុក ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ក្រោយពេលពិនិត្យមើលគ្រាប់ទាំងនោះសមត្ថកិច្ចបានឲ្យដឹងថា គ្រាប់ទាំងនោះជាប្រភេទគ្រាប់ M79 គ្រាប់របស់អាមេរិច ដែលសេសសល់តាំងពីសម័យសង្គ្រាមរាស្ត្រនិយមមកម៉្លេះ។

បច្ចុប្បន្នគ្រាប់ទាំងអស់នោះហើយសមត្ថកិច្ចបានយកទៅរក្សាទុកទីកន្លែងមានសុត្ថិភាព ដើម្បីមិនឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៕ សុខាសែនជ័យ

...

M79 (3) M79 (1) M79 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print