កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ពាក់ព័ន្ធការប្រើប្រាស់ និងជូញដូរគ្រឿងញៀន។

ជនសង្ស័យឈ្មោះស៊ាម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ប៉ែន សុភ្ត្រា អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានជិះល្បាតការពារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារ និងទប់ស្កាត់បទល្មើសផ្សេងៗ ។ លុះពេលល្បាតទៅដល់ចំណុចមុខក្លឹបមិតណាយ ស្ថិតផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ឃើញជនសង្ស័យទាំង២នាក់ខាងលើ ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ ស៊ាម ឌីណា ឃើញសមត្ថកិច្ចរត់ចំណែក ឈ្មោះ ប៉ែន សុភក្ត្រា ឈរនៅកន្លែងកើតហេតុ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនឈ្មោះ ស៊ាម ឌីណា រួចបានត្រួតពិនិត្យរកឃើញវត្ថុតាងក្រាម ពណ៌សថ្លា ចំនួន៥កញ្ចប់ថង់តូច នៅក្នុងប៉ាណូផ្សាយពាណិជ្ជកម្ម ។

បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនាំនៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕ សុខាសែនជ័យ

...

sokha (3) sokha (2) sokha (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print