តំណាងអយ្យការដឹកនាំកម្លាំងចុះឆែកឆេផ្ទះជនជាប់ចោទជឿង ថេង ជាលើកទី២ដកហូតឈើចាស់សេសសល់និងឈើជ្រៀកសម្រាប់ធ្វើជញ្ជាំងផ្ទះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឈើចាស់ៗដែលនៅសេសសល់ពីការចាប់យករបស់សមត្ថកិច្ចកាលពីបង្ក្រាបអំឡុងពេលប៉ុន្មានខែមុនត្រូវបានដកហូតជាថ្មីម្តងទៀតក្រោយសំណុំរឿងនេះត្រូវបានប្តូរសមត្ថកិច្ចតុលាការពីខេត្តកំពង់ស្ពឺសាលាដំបូងរាជធានីភ្នំពេញរួចមក។

ការចុះពិនិត្យឆែកឆេលើកទី២នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដោយគណៈកម្មការចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង លោក សឿ ឡងឌី និងមន្ត្រីតុលាការមកពីភ្នំពេញបានចុះឆែកទីតាំងផ្ទះរបស់ជឿងថេងសារជាថ្មី ស្ថិតក្នុងភូមិគោកឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបដែលចូលរួមបានអោយដឹងថា៖ ការចុះមកពិនិត្យនេះគឺធ្វើឡើងតាមនីតិវិធីច្បាប់បន្ទាប់ពីសំណុំរឿងបង្ក្រាបទីតាំងស្តុកឈើនេះត្រូវបានផ្ទេរសមត្ថកិច្ចទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងការចុះពិនិត្យទីតាំងខាងលើលោកព្រះរាជអាជ្ញារង សឿ ឡងឌី ហាក់បីដូចមិនសប្បាយចិត្តជាមួយអ្នកយកព័ត៌មាន ខាងកាសែតនិងទូរទស្សន៍ទាល់តែសោះដោយបានបញ្ជាអោយសមត្ថកិច្ចដេញ ក្រុមអ្នកកាសែតទាំងនោះចេញក្រៅរបងទៀតផង។

ក្រោយពិនិត្យមិនមានរកឃើញឈើដូចកាលលើកមុនឡើយចុងក្រោយក្រុមសមត្ថកិច្ចទាំងអស់បានត្រឹមដកហូតឈើសល់ចាស់ៗដូចជាឈើម្រិញ៣សន្លឹក ឈើធ្នង់២ដើម និងឈើឈ្លីកច្រៀកសំរាប់បិទជញ្ជាំងផ្ទះមួយចំនួនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប កុំអោយគេថាឆែកឆេរកមិនឃើញ ដូច្នេះប្រមូលយកឈើទាំងនោះទៅគ្រាន់ចងក្រងជាវត្ថុតាង៕ ដោយ៖ សេនាស័ក្តិ

...

a1 a2 a3 a5 a5ec104f-45d6-462a-b503-7c65c70a922f a6 a7 a8 a9 a10 a11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print