អាមេរិកបានបាញ់មីស៊ីលICBM ចូល ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលដែលមានភាពតានតឹងរវាងអាមេរិកនឹង កូរ៉េខាងជើង។
នៅថ្ងៃទី២៦ខែមេសា នៅទីតាំង ទាហានអាកាស Vandenberg រដ្ឋកាលី ហ្វ័រនីញ៉ា ទាហានអាកាសអាមេរិក បានបាញ់ មីស៊ីលឆ្លងទ្វីបមួយគ្រាប់ ចូលទៅកាន់មហា សមុទ្រ។
សារព័ត៌មាន Fox News បានផ្សាយថា ទាហានអាកាសអាមេរិក បានបញ្ជាក់ថា ការសាកល្បងខាងលើធ្វើឡើងនៅវេលាម៉ោង ១២និង៣នាទីថ្ងៃទី ២៦ខែមេសា (ម៉ោងអាមេរិក) នូវប្រភេទមីស៊ីល Min uteman III បានបាញ់ចេញពីទីបញ្ជាការ ទាហានអាកាស E-6 Mercury ។ កាំជ្រួច មីស៊ីលខាងលើ មិនបំពាក់ក្បាលគ្រាប់ បរមាណូនោះឡើយ ហើយហោះហើរបាន ចម្ងាយ ៦.៨០០គីឡូម៉ែត្រ ក៏ធ្លាក់ចូល សមុទ្រ ជិតកោះ Marshall ភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក។
លោក Chris Moss មេបញ្ជាការ កង ទ័ពអាកាស ប្រចាំនៅទីតាំង Vandenberg បានបញ្ជាក់ថា ការសាកល្បងខាងលើដើម្បីបង្ហាញពីសមត្ថភាពការពារមីស៊ីលរបស់អាមេរិក។ មីស៊ីលឆ្លងទ្វីប Minutemen III ស្ថិតនៅក្នុងក្រុមអាវុធបរមាណូរបស់អាមេរិក ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយ B-52 Stratofortress និង B-2 Ppirit ដែលអាចទម្លាក់គ្រាប់បែកបរមាណូនៅគ្រប់ទិសទី ។ ក្រៅពីនេះនៅ មានក្រុមនាវាមុជទឹក បំពាក់មីស៊ីល បរមាណូថែមទៀត ។
ប្រភេទកាំជ្រួចមីស៊ីល Minutemen III មានរយៈពេលប្រើប្រាស់ រហូតដល់ទៅ ៦០ ឆ្នាំ ប៉ុន្តែអាមេរិកបានអភិវឌ្ឍឲ្យកាន់តែទំនើបជាបន្តបន្ទាប់។ បច្ចុប្បន្នអាមេរិក មានមីស៊ីល Minutemen III ៤៥០ដើម រក្សាទុកនៅទីតាំងទ័ពអាកាស៣ កន្លែង ផ្សេងគ្នា ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការសាកល្បងមីស៊ីលរបស់អាមេរិកនាពេលនេះ ធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត ក្នុងពេលដែលកំពុងតានតឹងស្រាប់ជាមួយកូរ៉េខាងជើង នោះ។
លោក David Krieger ប្រធានអង្គការ សន្តិភាព បរមាណូពិភពលោក បានបញ្ជាក់ ថា« អាមេរិក មានហេតុផលពីរនៅក្នុងការសាកល្បងបរមាណូខាងលើ ដោយបញ្ជាក់ ថា ការសាកល្បងរបស់អាមេរិកគឺមានផលប្រយោជន៍ ចំណែកការសាកល្បងគ្រាប់របស់កូរ៉េខាងជើង ជាការគំរាមកំហែង បង្ក អសន្តិសុខ»។
ចំណុចទាំងនោះហើយ បានជាអាមេរិករងការថ្កោលទោសពីកូរ៉េខាងជើង និង ប្រទេស អុីរ៉ង់ ហេតុអ្វីអាមេរិកបាញ់សាកល្បងមីស៊ីលបានតែអុីរ៉ង់ និងកូរ៉េខាងជើង បាញ់សាកល្បងមិនបាន ។ មតិមួយចំនួន បានលើកឡើងថា អាមេរិកមានសិទ្ធិការពារ ជាតិ ចំណែកប្រទេសដទៃ មិនមានសិទ្ធិផលិតអាវុធសម្រាប់ការពារជាតិទេឬ?
ប្រែសម្រួល៖ ម៉ែវ សាធី