ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់បានចងកសម្លាប់ខ្លួនបញ្ចប់ជីវិតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ១៩៦ស្ទួន ក្នុងបន្ទប់ ជួលលេខ៥ ជាន់ទី១ ក្រុម៥ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ផ្តើមចេញពីមូល ហេតុប្រចណ្ឌប្រពន្ធ ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា បុរសរូបនោះមាន ឈ្មោះ ខាន ពៅ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកប្រពន្ធមិនបានស្គាល់ឈ្មោះនោះទេ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបានចង កនិងខ្សែភ្លើងភ្ជាប់ទៅនឹងធ្នឹមផ្ទះ ជាន់លើកៅអីជ័រ។
ប្រភពពីពលរដ្ឋរស់នៅក្បែរខាងបានបញ្ជាក់ឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុកាល ពីល្ងាចគេឃើញពីរនាក់ប្តីប្រពន្ធគាត់ទាស់គ្នា ហើយបុរសជាប្តីនោះគាត់បានវេចបង្វិចខោអាវរួច បោះឲ្យប្រពន្ធដេញចេញពីផ្ទះ ហើយប្រពន្ធគាត់ក៏ចេញទៅបាត់។ រីឯបុរសជាប្តីក៏ហៅគ្នីគ្នាកម្មករ សំណង់ដូចគ្នាអង្គុយផឹកនៅមុខបន្ទប់ជួលជាន់ក្រោម លុះផឹកស៊ីចប់ពួកគេក៏នាំគ្នាចូលដេក។ ចំណែកបុរសរងគ្រោះក៏បានឡើងទៅបន្ទប់របស់ខ្លួនជាន់ទី១បាត់ទៅ។
សមត្ថកិច្ចបន្តថា លុះដល់ព្រឹកឡើងថ្ងៃកើតហេតុបុរសម្នាក់កម្មករសំណង់ដូចគ្នាក៏ឡើង ទៅហៅបុរសរងគ្រោះរូបនេះ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីពិនិត្យកោសល្យវិច្ច័យរួចរាល់សាកសពក៏ ត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖ តាឡឹម