រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ផ្ទៃដី៣៩៣.៣៨៧,៦ហិកតា ជូនប្រជាពលរដ្ឋអ្នកផលិតអំបិល នៅខេត្ដកំពត

ចែករំលែក៖

ខេត្តកំពត៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្ដល់ផ្ទៃដីផលិតអំបិលចំនួន៣.៩៣៣.៨៧៦ហិកតា ជូនបង​ប្អូនប្រជាពលរដ្ឋ ចំនួន២០ក្រុម ស្ថិតនៅស្រុកទឹកឈូ និងក្រុងកំពត ដើម្បីប្រកមុខរបរផលិតអំបិលស្របច្បាប់ ខណៈដែលកន្លងមកបងប្អូនប្រជាពលរដ្ឋ អ្នកផលិតអំបិលនៅតំបន់នេះ ចេះតែមានការ ​រំលោភ​បំ​ពានពីអ្នកមានអំណាច អ្នកមានលុយ និងពីសំណាក់ក្រុមហ៊ុននានានោះ ដើម្បីបញ្ចប់នូវបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៏ តបតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ នៅសហគមន៏ទឹក​ឈូ​ និងក្រុងកំពតនោះ ក្រសួងទំនាក់ទនង ជាមួយរដ្ឋភាព ព្រឹទ្ធ​សភា និងអធិការកិច្ច  បានផ្ដល់​លិខិត​លេខ៧៥៨សជណ​ ឲ្យអាជ្ញាធរខេត្ដដើម្បីឲ្យ​អាជ្ញាធរមានសិទ្ធិសហការជាមួយមន្ដ្រី​ជំនាញចុះមក​ធ្វើបណ្ណ័​​កម្មសិទ្ធ​ស្រប​ច្បាប់ជូនបងប្អូនប្រជាពលរដ្ឋអ្នក​ផលិ​ត​អំបិល​​ទំាង២០​ក្រុម ស្ថិតនៅស្រុកទឹកឈូ និង​ក្រុងកំពតនេះកាន់កាប់ដោយស្របច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីម៉ែន សំអន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីប្រគល់ លិខិត ស ជ​ ណ ជូនអាជ្ញាធរខេត្ដកំពត   កាលពីថ្ងៃទី២៥  ខែកញ្ញា ឆ្នំា ២០១៥ ។

z3

លោក ស្រីម៉ែន សំអន បានបញ្ជាក់ថា៖ តាមរបាយការណ៏ពីអាជ្ញាធរខេត្ដកំពតថា បងប្អូនប្រជាពលរដ្ឋ អាស្រ័យផល​អ្នកផលិតអំបិលចំនួន២០ក្រុម លោកបានកាន់កាប់ និងគ្រប់គ្រងតំាងពីឆ្នំា១៩៨៧ រហូត ដល់បច្ចុប្បន្ន ដែលមានទីតំាងឋិត នៅស្រុកទឹកឈូ និងក្រុងកំពត ដោយឆ្លងកាត់ ស្ថានភាពគ្រប់គ្រង របស់​រដ្ឋ ជាច្រើនដំណាក់កាល ហើយសព្វថ្ងៃដីផលិតអំបិល នេះនៅបន្ដស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌ​របស់រដ្ឋនៅឡើយ ។

លោកបានបន្ដថា៖ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញលិខិតលេខ​៧៥៨ ស ជ ណ,ផក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ​ដោយបានឯកភាព ជាគោលការណ៏លើខ្លឹមសារ ៣ចំណុច,ទី១ ផ្ដល់ស ជ ណ ជូនប្រជាពលរដ្ឋអ្នកផលិតអំបិល ទំាង២០ក្រុម ដើម្បីអនុញ្ញាតិឲ្យជំនាញចុះមកធ្វើ កម្មសិទ្ធជូនពួកគាត់លើផ្ទៃដី ៣៩៣.៣៨៧,៦ហិកតា នៅស្រុកទឹកឈូ និងក្រុងកំពត ចំពោះផ្ទៃដីទំហំ៣៩៣.៣៨៧,៦ហិកតា នេះត្រូវរក្សាទុកសម្រាប់តែផលិតអំបិល ព្រោះ​អំបិលជាមុខរបរយុទ្ធសាស្រ្ដរបស់ជាតិ ។ ទី២ រៀបចំធ្វើកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់  និង​ទី៣ បើមានក្នុងបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋត្រូវកាត់ចេញ ដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែល​កំពុងអស្រ័យផលលើមុខរបរនៅតំបន់នេះ ។

លោកខូយ ឃុនហ៊ួរ អភិបាលខេត្ដកំពត បានបញ្ជាក់ថា៖  ការគ្រប់គ្រងដីស្រែអំបិលទំាងអស់ កន្លងមក គឺជាដែនសមត្ថកិច្ច របស់ក្រសួងពាណិជ្ជកម្ម ក្រោយមកដោយពិនិត្យឃើញថា ការគ្រប់គ្រងរបស់រដ្ឋចេះ​តែខាតរហូត  ទើបប្រគល់មកឲ្យអាជ្ញាធរខេត្ដជាអ្នកគ្រប់គ្រង​វិញ ដោយសារមានការប្រកួតប្រជែងទីផ្សារ អំបិលនៅឆ្នំា១៩៩៧ ក្រុមផលិតអំបិលក៏បានដួលរលំទៅ ។ក្រោយមកខេត្ដក៏បានប្រគល់ឲ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល គ្រប់គ្រងវិញរហូតដល់ឆ្នំា២០០៤មក អ្នកផលិតអំបិលក៏បានបង្កើតជាសហគមន៏ អ្នកផលិតអំបិល ខេត្ដកែប និងកំពត ដល់បច្ចុប្បន្នទទួលបានជោគជ័យ តែរាល់ការចំណាយទុនវិនិយោគ ត្រូវបានប្រជាពលរដ្ឋខ្លួនឯងជាអ្នកចំណាយ   ។

លោកបានបន្ដថា៖  ដោយមានការយកចិត្ដទុកដាក់ គិតគូរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូន ក្រុមអ្នកផលិតអំបិល ខេត្ដកំពត និងកែប និងដើម្បីជាការឆ្លើយតបតាមការស្នើ សុំដ៏ទទូចពីបងប្អូនសហគមន៏អ្នកផលិតអំបិលផងនោះ សម្ដេចក៏បានផ្ដល់ប័ណ្ណកម្មសិទ្ធជាឯកជនចំនួន ១២០៤ ហិកតា និងដីកម្មសិទ្ធមាន ស ជ ណរួចចំនួន១៩៨៨ ហិកតា ។ ជាក់ស្ដែង ថ្ងៃនេះរាជរដ្ឋាភិបាល កម្ពុជា បានឯកភាពជាគោលការណ៏បន្ដផ្ដល់ ស ជ ណបន្ថែមជូនបងប្អូនចំនួន២០ ក្រុម ដែលបាន កាន់​កាប់ដីស្របច្បាប់ផលិតអំបិល ជាលក្ខណៈ គ្រួសារ នៅសហគមន៏ ទឹកឈូ កំពតចំនួន៣៩៣.៣៨៧,៦​ហិកតា  ដើម្បីអាជ្ញាធរ ខេត្ដសហការជាមួយជំនាញ ចុះរៀបចំធ្វើប័ណ្ណកម្មសិទ្ធជូនបងប្អូនកាន់កាប់ឲ្យបាន ឆាប់នៅក្នុងឆ្នំា២០១៥នេះ ៕

z2 5 z1

...

ដោយ៖  ​សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print