មិនមែនជារឿងធម្មតាទេ ខណៈនគរបាលប៉ុស្តិ៍រដ្ឋបាលលំជ័រចាប់អ្នកកាសែត៦នាក់ទាំងបំពានដើម្បីបិទបាំងជំនួញដឹកជញ្ជូនបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រទេសមានច្បាប់សោះ កោតតែមន្រ្តីនគរបាលប៉ុស្តិលំជ័រ ស្រុកអូរយ៉ាដាវ ប្រើអំណាចច្បាប់ព្រៃគំរាមសំឡុតឃាត់ខ្លួនអ្នកកាសែត៦នាក់ ខណះពួកគេកំពុងតាមប្រមាញ់ពីសកម្មភាពដឹកជញ្ជួនឈើក្នុងបទល្មើសជាក់ស្តែងរបស់សមត្ថកិច្ចឈ្មោះ គឹម ហ៊ួរ ផ្ទាល់តែម្តងទាំងកណ្តាលយប់។

ក្រុមនគរបាលទាំងនោះចោទប្រកាន់ថា៖ អ្នកកាសែតមកកាន់ទីនេះ ដោយមិនផ្តល់ដំណឹងជាមុន ឬគ្មានការអនុញ្ញាតិពីពួកគាត់ជាសមត្ថកិច្ចគ្រប់គ្រងនៅទីនោះ ហើយការឃាត់ខ្លួនក៏ធ្វើតាមបញ្ជាពីមេខាងលើដែរ តែមិនដឹងថាមេនោះធំបុិនគ្រហែងមេឃណាទេ ដែលបញ្ជាកូនចៅទាំងទទឹងទិសដូចជាប្រទេសអត់ច្បាប់នេះ?

គួររំលឹកថា នៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ក្រុមអ្នកកាសែតបានតាមថតគោយន្តកែច្នៃដឹកឈើប្រណិត ក្នុងទិសដៅឆ្ពោះចូលទៅលាក់បំពួនក្នុងផ្ទះលោក គឹម ហ៊ួរ មានតួនាទីជាសមត្ថកិច្ច
ទើបក្រុមនគរបាលប៉ុស្តិលំជ័រ យល់ឃើញថា ប៉ះពាល់ឆ្នាំងបាយពួកគាត់ក៏ចេញមកឃាត់អ្នកកាសែតទាំង៦នាក់យកទៅសួរនាំនៅប៉ុស្តិរដ្ឋបាល និងគំរាមដល់អ្នកកាសែតត្រូវជ្រើសយកជម្រើស២ គឺជម្រើសទី១៖ អ្នកកាសែតត្រូវចូល ទៅដេកនៅក្នុងឡាន ដោយនគរបាលតម្រូវដកសោឡានយកទៅរក្សាទុក គឺមិនអនុញ្ញាតិឲ្យអ្នកកាសែត បើកបរនៅតាមដងផ្លូវជាតិនោះទេ។ ជម្រើសទី២៖ គឺបានបញ្ជាឲ្យអ្នកកាសែតទាំង៦នាក់ ត្រឡប់រថយន្តទៅក្រោយជាបន្ទាន់ ធ្វើយ៉ាងណាត្រូវចេញឲ្យផុតពីទឹកដីរដ្ឋបាល ស្រុកអូរយ៉ាដាវជាដាច់ខាត។
អ្នកភូមិនិយាយថា  អ្នកកាសែតមកថតនៅតំបន់មូលដ្ឋានខាងលើគឺដូចមកគប់បំបែកឆ្នាំងបាយសមត្ថកិច្ចអីចឹង..ដូចនេះពួកគាត់មិនអនុញ្ញាតិអោយមកថតពីសកម្មភាពដឹកជញ្ជូនឈើនៅទីនេះជាដាច់ខាត ព្រោះមុខសញ្ញារកសុីបទល្មើសនេះសុទ្ធតែសមត្ថកិច្ច ហើយមួយយប់ៗឈើដឹកចេញពី២០ទៅ៣០ឡានឯណោះឆ្លងកាត់ពីខាងក្រោយប៉ុស្តិរដ្ឋបាលលំជ័រ។

ពាក់ព័ន្ធករណីនេះ«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីលោកអធិការនគរបាលស្រុកអូរយ៉ាដាវ និងលោកស្នង ការខេត្តនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីសុំការបំភ្លឺ។ដោយឡែកអភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានប្រាប់អ្នកកាសែតថា ថារឿងនេះលោកមិនបានបញ្ជាឲ្យធ្វើដូច្នេះទេ។ លោកថា «កន្លងមកនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក គឺមិនអនុញ្ញាតឲ្យមានបទល្មើសព្រៃឈើចរាចរទេ នរណាហ៊ានអនុញ្ញាតអ្នកនោះ ជាអ្នកទទួលខុសត្រូវ»៕  ដោយ៖ សិលា

...

p-1 p2 p3 p4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print