ចាប់ទៀតហើយ! អ្នកប្រើប្រាស់គ្រឿងញៀនមិនចេះអស់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ករណីប្រើប្រាស់គ្រឿងញៀននិងចាប់យកដាវសាមូរ៉ៃ១ដើមឧប្បករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិបុរីកម្មក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះទី១ឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទី២ឈ្មោះ ញ៉ែម ដាវីដ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ឈ្មោះ ឆា សុខណេត ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ និងមានស្រុកកំណើតភូមិពាមឈើកង ឃុំពាមឈើកង ស្រុកកងមាស ខេត្តកំពង់ចាម និងទី៤ឈ្មោះ រិទ្ធ ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះគឺសមត្ថកិច្ចបានប្រើប្រាស់កម្លាំងសម្ងាត់និងធ្វើតាមដានស្រាវជ្រាវហើយបានសុំគោលការពីលោកព្រះរាជអជ្ញារងដើម្បីធ្វើការឆែកឆេរបន្ទប់ជួលខាងលើទើបឈានដល់ឃាត់ខ្លួនបានពួកគេទាំង៤នាក់ និងដាវសាមូរ៉ៃ១ដើមសម្ភារប្រើប្រាស់មួយចំនួនហើយយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតានីតិវិធី៕ តុង សីហា

...

Tong (2) Tong (1) Tong (4) Tong (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print