ចិនប្រកាសថានឹងសាកល្បងអាវុធថ្មីទប់ទល់នឹងការដាក់ពង្រាយ មីស៊ីល THAAD នៅកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី២៧ខែ មេសា ក្រសួងការពារ ជាតិចិន បានប្រកាសថា នឹងមានសមយុទ្ធ៥លើកផ្សេងៗគ្នាបាញ់គ្រាប់ពិត និងសម្ភារ ការពារមួយចំនួនទៀត ដើម្បីធានាដល់ សន្តិសុខជាតិ ។ សកម្មភាពទាំងនោះគឺជាការតបតទៅនឹងការដាក់មីស៊ីលការពារ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។

ការប្រកាសខាងលើ របស់ចិនក្រោយ ពេលដែល អាមេរិកនិងកូរ៉េខាងត្បូង បាន ឯកភាពគ្នា ដាក់ទណ្ឌកម្មទៅលើកូរ៉េខាង ជើង ក្នុងករណីដែលកូរ៉េខាងជើង មាន សកម្មភាព ឌឺដង ឬសាកល្បងអាវុធបន្ថែម ទៀត។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ការដាក់ ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD បានប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីមាន ការប្រឆាំង យ៉ាងខ្លាំងពីពលរដ្ឋនៅក្នុង តំបន់ ក៏ដូចជាប្រទេសជិតខាងក្តី។

រដ្ឋាភិបាលចិនបានបញ្ជាក់ថា ប្រព័ន្ធ រ៉ាដានៃមីស៊ីល THAAD អាចគ្របដណ្តប់យ៉ាងជ្រៅនៅក្នុងទឹកដីចិន ក៏ដូចជា តាម ដាន អាវុធទំនើបៗរបស់ចិន បានគ្រប់ ពេល។

ពាក់ព័ន្ធនឹងកូរ៉េខាងជើង ចិនក៏បាន ប្រាប់អាមេរិកថា ទីក្រុងប៉េកាំងបាន ព្រមានដល់ ប្រទេសនេះ ប្រសិនបើមានការ សាកល្បង អាវុធបន្ថែមទៀតនោះ ចិន នឹង ដាក់ទណ្ឌកម្មយ៉ាងតឹងតែង ទៅលើទីក្រុង ព្យុងយ៉ាង។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាចិនបារម្ភ ពីការ វាយប្រហាររបស់អាមេរិកទៅលើកូរ៉េខាងជើង ដែល នាំប៉ះពាល់ដល់ប្រទេសចិនផងដែរ។ ទាំងនោះហើយទើបចិនគំរាមកូរ៉េខាងជើង មិនឲ្យសាកល្បងអាវុធជាបន្តទៀត។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Trillerson បានលើកឡើងថា ភាគីចិន បានប្រាប់អាមេរិកថា ខ្លួនបានព្រមាន ទៅកាន់ ប្រទេសផ្ដាច់ការកូរ៉េខាងជើងថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគី ប្រសិនបើ ក្រុងព្យុងយ៉ាង ប្រតិបត្តិការធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ដូចនឹងអ្វី ដែលសម្ពន្ធមិត្ត អាមេរិក-កូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃម្សិលមិញនេះដែរ នេះបើយោងតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៧។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មានបំណងដាក់សម្ពាធ លើ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ឲ្យបោះបង់ ចោល នូវកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួន តាមរយៈការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងវិធានការការទូតផ្សេងទៀត ស្របពេលដែលការបើកចំហកិច្ចចរចា នៅតែមានសម្រាប់របបផ្ដាច់ការខាងលើ ក្រោយពីអាមេរិកប្រកាសពីការដាក់ទណ្ឌកម្មរួច ប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាស ពីជំហរស្របគ្នា ទៅនឹងសម្ពន្ធមិត្តអាមេរិក របស់ខ្លួនដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងរដ្ឋមន្រ្តី ការបរទេសអាមេរិក លោក Rex Tillerson អនុរដ្ឋមន្រ្តីការពារជាតិ និង ជានាយកស៊ើបការណ៍សម្ងាត់ជាតិ បានឲ្យ ដឹងថា ការខិតខំប្រឹងប្រែង របស់ប្រទេស ផ្ដាច់ការកូរ៉េខាងជើង ទៅលើអាវុធនុយ ក្លេអ៊ែរ គឺជាការគំរាមកំហែង សន្តិសុខជាតិ ជាបន្ទាន់មួយ និងអាទិភាព គោលនយោបាយ ការបរទេសកំពូល ហើយការិយាល័យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការពិនិត្យយ៉ាងហ្មត់ចត់ ទៅលើគោលនយោបាយរបស់អាមេរិក ដែលទាក់ទងទៅនឹងសាធារណ រដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា វិធីសាស្រ្តរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ មានគោល បំណងដាក់សម្ពាធ លើប្រទេសកម្មុយ នីស្ដកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប របស់ខ្លួន និងការរីកសាយកម្មវិធីខាងលើ នេះ ដោយរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច និង ការបន្តវិធានការផ្នែកការទូត ជាមួយសម្ពន្ធ មិត្ត និងដៃគូក្នុងតំបន់៕

China (2) China (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print