ក្រុមហ៊ុន Google បានកែប្រែមួយចំនួន ដែលបង្កើនល្បឿនរឹតតែធ្វើឲ្យ Gboard លើ Android មានភាពងាយស្រួលក្នុងការប្រើជាងមុន។
ឥឡូវនេះ ក្តារចុចបានភ្ជាប់មកជាមួយរបៀបកែសម្រួលអត្ថបទថ្មី និង key សញ្ញាព្រួញ ដែលអ្នកអាចប្រើយ៉ាងលឿនទៅកាន់ផ្នែកមួយនៃអត្ថបទរបស់ អ្នកដែលអ្នកចង់កែសម្រួលឬលុប។ អ្នក នឹងរកឃើញ select cut copy and paste ប៊ូតុងជាប់នឹងគ្រាប់ចុចទាំងនោះ។ អ្នក អាចចូលរាល់ដំណើរការទាំងអស់ដោយ ចុចប៊ូតុង G និងប្រើប្រាស់រូបតំណាងឲ្យកែ សម្រួលអត្ថបទថ្មី ដែលមើលទៅដូចជា “I” នៅក្នុងរវាងព្រួញ២។
ប្រសិនបើការជ្រើសរើស ការកាត់ និងការ ចម្លងអត្ថបទដែលពុំធ្លាប់មានបញ្ហាមួយ សម្រាប់អ្នកនោះអ្នកអាចរកឃើញ feature ថ្មីរបស់ Gboard មានប្រយោជន៍ជាច្រើន ផ្សេងទៀត ។ ឥឡូវនេះអ្នកនឹងអាចប្ដូរទំហំ និងការដាក់ក្តារចុចនៅពេលដែលអ្នកកំពុង ប្រើដៃម្ខាងសម្រាប់វាយអក្សរនៅលើទូរស័ព្ទធំមួយ ឬសម្រាប់ចំណុចណាមួយនៅពេលដែលត្រូវការជាចាំបាច់។ គ្រាន់តែចុច G និងបន្ទាប់មកយករូបសញ្ញាចុចបី (…) ដើម្បីមើលឃើញជម្រើសដើម្បីជ្រើសរើស one-handed mode។ នោះហើយជាកន្លែង ដែលអ្នកអាចប្ដូរក្តារចុចរបស់អ្នកតាម បំណង។
លើសពីនេះទៀតការផ្លាស់ប្តូរទាំង២នេះ Google បានបន្ថែមទៀតពីការ support សម្រាប់២២ ភាសាសំស្ក្រឹត។ ក្រុម របស់ Gboard ធ្វើការជាមួយអ្នកនិយាយភាសាដើមកំណើតទូទាំងប្រទេសឥណ្ឌាដើម្បីទទួលបាននូវគំរូឱ្យបានគ្រប់គ្រាន់ សម្រាប់ភាសាដែលមិនច្បាស់លាស់បន្ថែម ទៀតក្នុងការបណ្តុះបណ្តាល machine learning models របស់ខ្លួន។ ដូចនេះអ្នកមិន ត្រឹមតែអាចវាយនៅក្នុងភាសាណា មួយនៅក្នុងស្គ្រីបដែលមានដើមកំណើត របស់ពួកគេ ប៉ុន្តែនៅក្នុងអក្ខរក្រមភាសា អង់គ្លេស។ ក្តារចុចនេះ support ការសរសេរតាមសូរស័ព្ទសម្រាប់ពួកគេទាំងអស់ ដែលអាចបំប្លែងអ្វីដែលអ្នកបានវាយនៅលើក្តារចុចប្រភេទ QWERTY ទៅស្គ្រីប កំណើតរបស់ពួកគេ៕
ប្រែសម្រួល៖ ហេង លក្ខិណា