មិនដឹងជាបើកបរយ៉ាងម៉េចបុកគ្នាទាំងព្រលឹម នៅផ្លូវជាតិលេខ៣ បណ្តាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបានបើកបុកគ្នាជាមួយរថយន្តម៉ាកកាមរីបាឡែន១គ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងនោះរងការខូចខាតយ៉ាងដំណំបណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉េដឹកដែកទាំងព្រូនិងតៃកុងបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅខាងត្បូងវត្តស្លែង ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបានបើកបុកគ្នានោះ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ មួយតោនកន្លះ ពណ៌សពាក់ ស្លាកលេខភ្នំពេញ2H-3361 ហើយអ្នកបើកបរម្នាក់និងព្រូម្នាក់បានរងរបួសធ្ងន់ តែមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយរថយន្តនោះបានបើកបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-1166 បើកបរដោយនារីម្នាក់មិនស្គាល់ឈ្មោះ។ រថយន្តទាំងពីរគ្រឿងនោះបានរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុងដូចគ្នាហើយក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ របស់កងពលតូច លេខ៧០ បានដឹកអ្នកបើកបររថយន្តកូរ៉េ ដែលគៀបជាប់នៅក្នុងកាប៊ិនរថយន្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកព្រូត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន។

ប្រភពដដែលបានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងក្រុមសង្គ្រោះខាងលើស្ទូចចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវនោះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿងនោះបានបើកបរបញ្ច្រាសទិសគ្នាដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដែកបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តម៉ាកកាមរីបាឡែនបានធ្វើដំណើរក្នុងទិសដីពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុមិនដឹងថា មានបញ្ហាអ្វីទេទើបបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ

...

Gim Gim (3) Gim (1) Gim (4) Gim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print