សមត្ថកិច្ច​ចា​ប់​ក្មេង​ទំនើង ​ប្រុស​.​ស្រី​ចំនួន​១៨​នាក់​ យក​ទៅ​អប់រំ

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ក្រុម​ក្មេង​ទំនើង​ប្រុស​.​ស្រី​ចំនួន​១៨​នាក់​ និង​ម៉ូតូ​៩​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ចុះ​បង្ក្រាប​ទាំង​ង​កណ្តាលរាត្រី​ ខណៈ​ដែល​ពួក​គេ​បាន​បង្ហោះ​ម៉ូតូ​និង​ជាន់​ហ្វាំ​ង​អូស​លើ​ផ្លូវជាតិ​ បែក​ផ្កាភ្លើង​ ជា​រៀង​រាល់​យប់​ ។​ ​

sde (2)

ហេតុ​កាត​ណ៍​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​ និង​៥០​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​២៥​ ខែកញ្ញា​ ត្រង់​ចំណុច​មុខ​វត្ត​កេសា​រា​រាម​ ហៅ​វត្ដ​ធម្ម​យុ​ទ្ធិ​ ក្នុងភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ ។​

លោក​វរៈសេនីយ៍ត្រី​ ប្រាក់​ ស៊ី​ថា​ នាយ​រង​ការិយាល័យ​ អន្តរាគមន៍​នៃ​ស្នងកា​ដ្ឋា​ន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ក្មែ​ង​ទំនើង​ទាំងនេះ​ ពួក​គេ​តែងតែ​មក​នាំ​គ្នា​បង្ហោះ​ម៉ូតូ​ និង​ជាន់​ហ្វាំ​ង​អូស​លើ​ផ្លូវ​ ជា​រៀង​រាល់​យប់​ បណ្ដាល​ឲ្យ​ពួក​គាត់​គេង​មិន​បាន​ ទើប​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​ ។​

លោក​បាន​បន្ត​ថា​ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​គឺ​ មាន​កម្លាំង​ចម្រុះ​ដូច​ជា​ ប៉ូលិស​អន្តរាគមន៍​ខេត្ត​ អន្តរាគមន៍​ក្រុង​ និង​ប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​ បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ប្រុស​ ស្រី​ ចំនួន​១៨​ និង​ដកហូត​យក​ម៉ូតូ​ចំនួន​៩​គ្រឿង​ ខ​ណះ​ពេល​ដែល​ពួក​គេ​កំពុង​តែ​បង្ហោះ​ម៉ូតូ​និង​ស្រែក​ឡូឡា​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ ។​

លោក​បាន​បន្ថែម​ថា​ នៅ​ក្នុង​ច្បាប់​ស្តី​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ក្រុម​ក្មេង​ដែល​មាន​គ្នា​ ច្រើន​ជាង​២​នាក់​ ដើរ​លេង​យប់​ ខាង​សមត្ថកិច្ច​ត្រូវ​ហៅ​សួរនាំ​ឬ​យក​មក​អប់រំ​នៅ​កន្លែង​ប៉ូលិស​សិន​។​

លោក​បាន​បន្ថែម​ទៀត​ថា​បន្ទាប់​ចាប់​បាន​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​យ​ ក​ទៅ​អប់រំ​នៅ​អធិការ​នគរបាល​ក្រុង​ ដើម្បី​ឲ្យ​រាងចាល​ និង​​យល់​ដី​ពី​សណ្ដាប់ធ្នាប់​ល្អ​ក្នុង​សង្គម​។​

គួរ​កត់សម្គាល់​ដែរ​ថា​ ការ​ចុះ​បង្ក្រាប​លើក​នេះ​គឺ​ទទួល​បាន​ផ្លែផ្កា​ សម្រាប់​អង្គភាព​នគរបាល​ខេត្តសៀមរាប​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយទោ​ សត​ ណា​ឌី​។​ប្រជាពលរដ្ឋ​និង​សង្ឃឹមថា​ សមត្ថកិច្ច​និង​ការពារ​សន្ដិសុខ​ជូន​ពលរ​ដ្អោ​យ​ស្រប​តាម​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ៕​

sde (3)sde (1)

...

ដោយ៖ ​ជា​និ​រ​ន្ដ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print