បុរសចំណាស់ម្នាក់មានជំងឺសសៃប្រសាទចងកសម្លាប់ខ្លួននៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់មានជំងឺសសៃប្រសាទត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅធ្នឹមផ្ទះ កាលពីវេលាម៉ោង៧ព្រឹថ្ងៃទី២៥ ខែកញ្ ញាឆ្នាំ២០១៥ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំ‌‌កណ្ដៀងរាយ‌ ស្រុកស្វាយទាប ខេត្ត‌ស្វាយរៀង ។

IMG-20150925-WA0013

សមត្ថកិច្ចនគបាលស្រុកស្វាយទាបបានអោយដឹងថា បុរសរងគ្រោះនេះមានឈ្មោះកុយ‌‌ សារ៉ែន‌ អាយុ‌៤០ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តថាជនរងគ្រោះបានយកភួយមកចងនិងធ្នឹមឬស្សីក្នុងផ្ទះខណៈដែលក្រុមគ្រួសារដេកលង់លក់ក៏ចងកសម្លាប់ខ្លួនតែម្តង ។

បើតាមក្រុមគ្រួសារបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺសសៃប្រសាទយូរឆ្នាំមកហើយដោយត្រូវបានយកមកព្យាបាលនៅមន្ទីរពេទ្យដោយត្រូវបានគ្រូពេទ្យអោយថ្នាំមកលាបជារៀងរាល់ខែផងដែរ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុរូបគាត់និងកូនៗបានដេកជាមួយប្ដីដូចសព្វដងដោយមិនបានចាប់អារម្មណ៏ខណៈប្ដីចេះតែនិយាយតែម្នាក់ឯងលុះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥បន្ទាប់ពីរូបគាត់ក្រោកពីដំណេកស្រាប់តែឃើញប្ដីចងកនិងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចនគបាលមូលដ្ឋាននិងនគបាលជំនាញក៏មកពិនិត្យសាកសពពិតជាចងកពិតប្រាកដមែន រួចក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG-20150925-WA0011 IMG-20150925-WA0010 IMG-20150925-WA0012

...

ដោយ៖ ឃឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print