ភ្នំពេញ៖ ស្ត្រីម្នាក់បានត្រហោយំធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរងការគំរាមសម្លាប់ពីសំណាក់ប្អូនប្រុសបង្កើតដោយសារតែរឿងប្អូនជំពាក់លុយបង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ទី១ ខែឧសភា ឆ្នាំ២០១៧។
ជនសង្ស័យឈ្មោះហ៊ុន សាទ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្អូនប្រុសដែលគំរាមសម្លាប់នោះឈ្មោះ រិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនចូលឆ្នាំប្រពៃណីខ្មែរ រូបគាត់បានលក់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ទៅឲ្យឈ្មោះរិទ្ធ ដែលជាប្អូនប្រុសបង្កើត ពេលនោះប្អូនរបស់គាត់បានប្រគល់លុយឲ្យដោយនៅខ្វះចំនួន១០០ដូល្លារទៀត។ ក្រោយមករហូតមកដល់ថ្ងៃ១ខែឧសភា ឆ្នាំ២០១៧ រូបគាត់បានទារលុយដែលប្អូនជំពាក់ចំនួន១០០ដូល្លារនោះតែបែរជាប្អូនប្រុសគាត់មិនព្រមសងដោយគំរាមសម្លាប់ទាំងប្តីប្រពន្ធរួមទាំងកូនទៀត។ ដោយសារតែមានការភ័យខ្លាចទើបរូបគាត់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំដាក់ពាក្យបណ្តឹងទុកជាមុន៕ សុខាសែនជ័យ
...