Fitbit Flex 2 ខ្សែជ័រពាក់ដៃត្រូវបានរាយការណ៍ថាបានផ្ទុះនៅលើដៃរបស់ស្ត្រី

ចែករំលែក៖

អ្នកស្រី Dina Mitchell បានប្រាប់ ABC News ថា កាលពីថ្ងៃអង្គារ គាត់បានអានសៀវភៅមួយនៅក្នុងផ្ទះក្នុងរដ្ឋ Wisconsin នៅពេលនោះស្រាប់តែ Fitbit Flex 2 ផ្ទុះ នៅលើដៃរបស់អ្នកស្រីបណ្តាលឱ្យ រលាកកម្រិតទី២។ អ្នកស្រី Mitchell បានប្រាប់ថា គាត់បានហែកឧបករណ៍នោះ ចេញពីដៃរបស់គាត់នៅពេលមានអារម្មណ៍ដូចជាដៃគាត់នៅលើភ្លើង ហើយគ្រូពេទ្យ បានយកប្លាស្ទិកដែលរលាយ និងកៅស៊ូ នោះចេញពីមុខរបួស។ អ្នកស្រីបាននិយាយ ថា គាត់បានពាក់ Flex 2 នេះប្រហែល២ សប្តាហ៍មុនពេលដែលមានការផ្ទុះនេះ។

ពុំមានសេចក្តីរាយការណ៍ណាមួយ ផ្សេងទៀតនៃដំណើរការខុសប្រក្រតី Flex 2 នៅឡើយទេបើតាមអ្នកនាំពាក្យ របស់ Fitbit បានប្រាប់គេហទំព័រ Engadget ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដូចខាងក្រោម៖

«យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីរបាយការណ៍របស់អ្នកស្រី Mitchell ដែលមានបញ្ហាទាក់ទងទៅនឹងការផ្ទុះ របស់ Fitbit Flex 2 យ៉ាងធ្ងន់ធ្ងរ។ សុខភាពនិងសុវត្ថិភាពរបស់អតិថិជនរបស់យើងគឺជាអាទិភាពកំពូលរបស់យើង។ ផលិតផល Fitbit ត្រូវបានរចនានិងផលិតនៅក្នុងការអនុលោមតាមបទដ្ឋានតឹងរុឹងទាំងផ្នែក ខាងក្នុងនិងខាងក្រៅ និងមានការធ្វើតេស្តដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ របស់យើងផងដែរ។ យើងបាននិយាយជា មួយលោកស្រី Mitchell និងកំពុងស៊ើប អង្កេតបញ្ហាយ៉ាងសកម្មនេះ។ យើងមិនបានដឹងអំពីពាក្យបណ្តឹងផ្សេងទៀតណាមួយពីបញ្ហាដូចនេះទេ និងមើលឃើញគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើ Flex 2 របស់ពួកគេនោះឡើយ។ យើងនឹងផ្ដល់ ព័ត៌មានបន្ថែមទៀត»។

តាមរបាយការណ៍នៃការផ្ទុះឧបករណ៍នេះបានកើនឡើងយ៉ាងខ្លាំងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលស្មាត ហ្វូន និងឧបករណ៍ដែលអាចពាក់បានជះឥទ្ធិពលកាន់តែច្រើនដូចជា ថ្មដែលផលិត ចេញពីជាតិ lithium-ion ។ នៅឆ្នាំ 2016 ក្រុមហ៊ុន Samsung បានប្រមូលរាល់ស្មាត ហ្វូន Galaxy Note 7 មកវិញដែលបាន លក់នៅទូទាំងពិភពលោកបន្ទាប់ពីមាន របាយការណ៍ជាច្រើននៃការឡើងកម្ដៅនិងការផ្ទុះថ្មទូរស័ព្ទស៊េរីនេះ។

នាពេលនេះ Fitbit កំពុងស៊ើបអង្កេត របាយការណ៍នៃការផ្ទុះ Flex 2 នេះ ប៉ុន្តែសម្រាប់ពេលនេះវាហាក់ដូចជាមានឧប្បត្តិហេតុដាច់ផ្សេងពីគ្នាមួយ។ តែអ្នកប្រើ Flex 2 ប្រហែលជាចង់ទទួលយកយោបល់មួយចំនួនដើម្បីជៀសផុតពីបញ្ហាទាំងនេះ៕

IMG_1562

...

ប្រែសម្រួល៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print