ក្រុមតោខៀវ Chelsea នៅតែបន្តទម្រង់លេងល្អរបស់ខ្លួនដដែលដោយបានឈ្នះក្រុម Everton ដោយលទ្ធផល៣ដល់នឹងសូន្យហើយកាន់តែខិតរកជើងឯក ប៉ុន្តែមាន់ ខ្នាយមាស Tottenham Hotspur នៅតែតាមប្រកៀកប្រកិតនៅឡើយទេដោយឈ្នះ Arsenal ២-០។
ក្រុមតោខៀវមិនអាចធ្វើអ្វីម្ចាស់ផ្ទះ Ever ton បានទេនៅក្នុងតង់ទី១តែនៅតង់ទីពីរ គ្រាប់បាល់៣គ្រាប់ពីសំណាក់ក្រុមភ្ញៀវបានកើតឡើង។ គ្រប់ទីមួយនៅនាទី៦៦ជាការ ស៊ុតមួយជើងពីចម្ងាយរបស់ Pedro អតីត ខ្សែប្រយុទ្ធ Barcelona។ នៅនាទី៧៩ Cahill ជាអ្នកស៊ុតគ្រាប់ទីពីរបន្ទាប់ពី Hazard បញ្ជូន បាល់ Free Kick ចូលទៅមុខទីហើយនៅ នាទី៨៦ Fàbregas ដែលប្ដូរជំនួស Pedro បានអូសបាល់ពីឆ្វេងហើយប៉ះឲ្យ Willian ស៊ុតបញ្ចូលទីស្រួលៗ ។
ជ័យជម្នះនេះធ្វើឲ្យក្រុមតោខៀវChelsea ទទួលបាន៣ពិន្ទុបន្ថែមហើយសរុបទាំង អស់មាន៨១ពិន្ទុក្នុងចំណោម៣៤ប្រកួត។ ប៉ុន្តែក្រុមមាន់ខ្នាយមាសក៏បានយកឈ្នះលើជើងខ្លាំងកាំភ្លើងធំ Arsenal នៅថ្ងៃជា មួយគ្នានោះដែរ។ គ្រាប់ទីមួយរកបានដោយកីឡាករវ័យក្មេង Dele Alli ក្រោយ Cech សង្គ្រោះបាល់ពីការស៊ុតដំបូងរបស់ Eriksen។ លុះដល់នាទី៥៨ Kane ស៊ុតប៉េណាល់ទីថែម បានមួយគ្រាប់ទៀតក្រោយពេល Gabriel បានធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់។
លោក Maurico Pochettiono អ្នកចាត់ ការក្លិប Tottenham Hotspur អះអាងថា ការដណ្ដើមបាន៣ពិន្ទុពី Arsenal នារាត្រី ថ្ងៃអាទិត្យអាចជាការដាក់សម្ពាធផ្លូវចិត្តលើ Chelsea ខណៈក្រុមទាំងពីរនៅសល់៤ប្រកួតក្នុងដៃទៀតមុនឈានទៅបញ្ចប់ រដូវកាល២០១៦-២០១៧ នៃលីកកំពូល អង់គ្លេស ។
គួរបញ្ជាក់ថា Tottenham Hotspur ស្ថិតនៅចំណាត់ថ្នាក់លេខ២មាន៧៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន៤ពិន្ទុ ៕