ដូណាល់ ត្រាំជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំ៣ប្រទេសសម្ពន្ធមិត្តនៅអាស៊ានស្តីពីកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី៣០ ខែមេសាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្ពន្ធមិត្ត៣ប្រទេសនៅក្នុងតំបន់អាស៊ាន ស្តីពីបញ្ហាកូរ៉េខាង ជើង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំបានជួបពិភាក្សាជាមួយ មេដឹក នាំថៃ សិង្ហបុរី និង ហ្វុីលីពីន។ នៅពេល សន្ទនាលោកត្រាំបានអញ្ជើញមេដឹកនាំទាំង ៣បំពេញទស្សនកិច្ចទៅកាន់អាមេរិក។

មន្ត្រីអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងការសន្ទនា មេដឹកនាំអាមេរិកនិង៣ប្រទេសអាស៊ាន បានផ្តោតសំខាន់ទៅលើការ ដាក់គំនាប សេដ្ឋកិច្ច និងកិច្ចការបរទេសដល់កូរ៉េខាង ជើង។

នៅយប់ថ្ងៃទី២៩ ខែមេសា លោកត្រាំ បានជួបពិភាក្សាជាមួយ ប្រធានាធិបតី ហ្វុីលីពីនលោកឌុយទែរតេ ហើយបាន អញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅអាមេរិកផងដែរ។ សកម្មភាពខាងលើរបស់ លោក ត្រាំកើតឡើងក្រោយពេលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល ក៏ដូចជាក្រោយ ពេលដែល កូរ៉េខាងជើង ស្នើដល់ប្រទេសក្នុងតំបន់អាស៊ានជួយគាំទ្រប្រឆាំងអាមេរិកផងដែរ។

កាលពីសប្តាហ៍កន្លងមកលោកត្រាំបានជួបពិភក្សាជាមួយ មេដឹកនាំចិន និងជប៉ុន តាមទូរស័ព្ទ ស្តីពីបញ្ហាកូរ៉េខាងជើងផង ដែរ។

លោក Reince Priebus ប្រធានការិយាល័យសេតវិមានបានឲ្យដឹងថា « យើងចាំ បាច់ត្រូវតែសហការ ជាមួយប្រទេសក្នុង តំបន់ ដើម្បីឲ្យមាន ការយល់ស្របដូចគ្នា ។ ប្រសិនបើមានអ្វីកើតឡើងនៅកូរ៉េខាងជើង យើងនឹងមានការគាំទ្រដើម្បីទប់ទល់នឹងសកម្មភាពរបស់កូរ៉េខាងជើង។

ដោយសារតែបញ្ហាកូរ៉េខាងជើង លោក ត្រាំបានផ្សះផ្សាទំនាក់ទំនង ជាមួយ ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ហ្វុីលីពីន និងថៃជាដើម ។ កន្លងមកអាមេរិកបាន ថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល របស់លោកឌុយទែរតេ ដែលបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនសម្លាប់មនុស្សរហូតដល់ជាង ៨ពាន់នាក់ ។ ចំណែកនាយក រដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា រងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ក្រោយ ពេលលោកដឹកនាំ យោធាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល របស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ស៊ីណាវ៉ាត្រា ដែលជារដ្ឋាភិបាលមានភាពជិតស្និទ្ធនឹងអាមេរិក។

លោកត្រាំបានឆ្លើយតបនឹងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី Face The Nation របស់ បណ្តាញព័ត៌មាន CBS បានផ្សាយកាល ពីថ្ងៃទី៣០ខែមេសាថា «ពាណិជ្ជកម្មជារឿង សំខាន់បំផុត ប៉ុន្តែយើងនៅមានសង្គ្រាមមួយធំជាងនេះទៀត ដែលអាចធ្វើឲ្យមនុស្ស រាប់លាននាក់ស្លាប់។

ក្រុមអ្នកវិភាគ យល់ឃើញថា សកម្ម របស់ប្រធានាធិបតី អាមេរិក គឺដើម្បីអូសទាញប្រទេសជាសម្ពន្ធមិត្ត ឲ្យគាំទ្រខ្លួន ជាមុន ទើបវាយប្រហារទៅលើកូរ៉េខាង ជើង ។ បើលោកត្រាំ វាយប្រហារនៅ ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីទាំងមូល ក្នុងនោះមានអាស៊ាន ប្រាកដជាប្រឆាំង ជាក់ជាមិនខានឡើយ ដោយសារតែសង្គ្រាមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរួម។ បច្ចុប្បន្ន អាស៊ីដើរតួនាទីយ៉ាងសំខាន់ លើ បញ្ហាសេដ្ឋកិច្ចពិភពលោក ទាំងនោះហើយ ទើបលោកត្រាំ មិនអាចបើកការវាយប្រហារទៅលើកូរ៉េខាងជើង បើប្រទេសនៅក្នុង តំបន់ មិនគាំទ្រទេនោះ។

ពេលនេះអាចនិយាយបានថា លោកត្រាំបានត្រៀមលក្ខណៈរួចរាល់សម្រាប់ សង្គ្រាមជាមួយកូរ៉េខាងជើង ដោយរង់ចាំតែ ការងក់ក្បាលពីប្រទេសសម្ពន្ធមិត្តក្នុងតំបន់តែប៉ុណ្ណោះ។ នៅពេលនេះដែរ សម្ពន្ធមិត្តអាមេរិកគឺបារាំងក៏បានបញ្ជូននាវាចម្បាំង មកកាន់ឧបទ្វីបកូរ៉េផងដែរ ដើម្បីចូលរួម នៅក្នុងសមយុទ្ធ ដែលគេយល់ថា ត្រៀមវាយ ប្រហារកូរ៉េខាងជើង។

នាវាចម្បាំងដ៏ទំនើបរបស់បារាំងមួយគ្រឿង ដែលមានឈ្មោះថា Mistral តាម សេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ ផែប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដើម្បី ចូលរួមធ្វើសហសមយុទ្ធយោធាមួយ ជា មួយនឹងជប៉ុន សហរដ្ឋអាមេរិក និងចក្រ ភពអង់គ្លេស ដែលសមយុទ្ធនេះ ត្រូវគេសម្លឹង ឃើញថា ជាគោលបំណងបង្ហាញអំណាច យោធាមួយ ដាក់ប្រទេសចិន។

យោងតាមការចុះផ្សាយរបស់គេហ ទំព័រ Ibtimes នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នាវាចម្បាំងបារាំងមួយគ្រឿង នេះ បានធ្វើដំណើរចូលមូលដ្ឋានទ័ពជើងទឹកជប៉ុន ស្ថិតនៅទីក្រុងណាហ្គាសាគិភាគខាងត្បូង បន្ទាប់មកនឹងបន្តចូលរួមសមយុទ្ធយោធា នៅលើនិងជុំវិញកោះ Tinian មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយ ក្នុងសមយុទ្ធនោះ កងទ័ពជើងទឹកបារាំង ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក នឹងធ្វើការហ្វឹកហាត់ចូលចតក្នុងទឹកនិងលើគោក នៅជុំវិញកោះ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយ ការណ៍ សមយុទ្ធទ័ពជើងទឹកនេះ គឺត្រូវ បានធ្វើឡើង ចំពេលតែមួយដែលជប៉ុន និងសហរដ្ឋអាមេរិក ត្រូវគេនិយាយថា កំពុងមានការព្រួយបារម្ភ ចំពោះយោធូបនី យកម្មរបស់ចិន នៅដែនទឹកតំបន់ឆ្នេរក្រៅតំបន់កាន់កាប់របស់ខ្លួន និងនៅសមុទ្រ ចិនខាងត្បូង ហើយទ័ពជើងទឹកបារាំង ក៏មានការប្រុងប្រយ័ត្ន ចំពោះសកម្មភាព នៅសមុទ្ររបស់ចិន ស្របពេលដែលក្រុង ប៉ារីស ក៏គ្រប់គ្រងកោះមួយចំនួននៅប៉ាស៊ីហ្វិក ដូចជាកោះ New Caledonia និងកោះ French Polynesia ជាដើម៕

Trump (1) Trump (3) Trump (4) Trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print