មន្ដ្រីជាន់ខ្ពស់មួយរូបរបស់សហគមន៍ អឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប្រមាណ ថា វិបត្ដិជនភៀសខ្លួនអាចធ្វើឱ្យអឺរ៉ុប បែកបាក់ជាមិនខាននៅពេលអនាគត ប្រសិនបើគ្មានការជួយអន្ដរាគមន៍ពី អាមេរិក និងរុស្ស៊ីនោះទេ។
ក្រោយពេលបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកកាលពីថ្ងៃទី២៤ ខែកញ្ញា មេដឹកនាំសហ គមន៍អឺរ៉ុបបានសម្រេចចំណាយប្រាក់១ពាន់លានអឺរ៉ូដល់អង្គការផ្ដល់ជំនួយអន្ដរជាតិសម្រាប់សាងសង់ជំរំឱ្យជនភៀស ខ្លួនរស់នៅជិតតំបន់ដែលមានហិង្សា ចៀសវាងនាំគ្នាសម្រុកចូលមកអឺរ៉ុប។
ក្រៅពីនេះអឺរ៉ុបក៏បានបង្កើតផ្ដល់ ជំនួយដល់ប្រទេសលីបង់ ទួរគី និងហ្ស៊កដង់ សម្រាប់ជួយដល់ជនភៀសខ្លួនរាប់លាននាក់រត់គេចពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ សកម្មភាពខាងលើរបស់អឺរ៉ុប គឺដើម្បីទប់ស្កាត់ការហូរចូលអឺរ៉ុបដោយ ប្រថុយគ្រោះថ្នាក់គ្រប់បែបយ៉ាង។
ក្រោយកិច្ចប្រជុំប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បញ្ចាក់ថា គ្មានសមាជិកណាមួយអាចបដិសេធចែក ចាយទទួលជនភៀសខ្លួន១២០ពាន់នាក់ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសក្រិកនិងអ៊ីតាលីនោះទេ។ ប្រធានសហគមន៍ អឺរ៉ុបលោក Donald Tusk ប្រកាសថា កិច្ចប្រជុំពិតជាទទួលបានជោគជ័យដោយ បានសម្រេចនូវគោលនយោបាយធំៗ លើសពីការរំពឹងទុក។ លោកបន្ដទៀតថា វិធីសាស្ដ្រដែលយើងអនុវត្ដនៅថ្ងៃនេះមិន អាចបញ្ចប់នូវវិបត្ដិទាំងស្រុងទេ ប៉ុន្ដែ វាជាជំហានដ៏ល្អប្រសើរ និងចំគោលដៅ ក្នុងការដោះស្រាយវិបត្ដិជនភៀសខ្លួន។
ចំណែកអធិការបតីអាល្លឺម៉ងលោកស្រី អេងហ្គេឡា ម៉ាក់កែល មានប្រសាសន៍ ទៅកាន់រដ្ឋភាថា នេះជាជំហានចាប់ផ្ដើម ប៉ុណ្ណោះ ហើយអឺរ៉ុបត្រូវការអន្ដរាគមន៍ ពីអាមេរិកនិងរុស្ស៊ីក៏ដូចជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងការដោះស្រាយវិបត្ដិខាងលើឱ្យបញ្ចប់ទៅដោយជោគជ័យ។
ប្រសិនបើមិនមានវិធានការដោះ ស្រាយឱ្យបានទាន់ពេលវេលាទេនោះអឺរ៉ុប អាចនឹងត្រូវបែកបាក់គ្នាដោយសារតែ ជនភៀសខ្លួនកាន់តែកើនឡើងខ្ពស់។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា បើចង់បញ្ចប់វិបត្ដិជនភៀសខ្លួនមាន តែបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ពិសេសគឺនៅក្នុងប្រទេសស៊ីរីតែម្ដង។ ប៉ុន្ដែការបញ្ចប់សង្គ្រាមនោះមានតែ ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក អាល់ អាសាដទើបអាចបញ្ចប់បាន តែការ ផ្ដួលរំលំលោក អាល់អាសាដ មិនមែន ជារឿងងាយស្រួលនោះឡើយដោយប្រទេស រុស្ស៊ីមិនអនុញ្ញាតនោះឡើយ។
កន្លងមកថ្មីៗរុស្ស៊ីបានបង្កើនកម្លាំង ទាហានទាំងជើងទឹកជើងគោក និងជើង អាកាសទៅកាន់ប្រទេសស៊ីរី ក្នុងគោល ដៅការពាររដ្ឋាភិបាលរបស់លោក អាល់ អាសាដ។ រុស្ស៊ី និងស៊ីរីមានទំនាក់ទំនង ប្រពៃណីជាច្រើនជំនាន់មកហើយ តាំង ពីឪពុករបស់លោក អាល់អាសាដ កាន់ តំណែងមកម្ល៉េះ ហើយរុស្ស៊ីមានកតព្វ កិច្ចការពារស៊ីរី ពិសេសគឺរបបរបស់ លោក អាល់អាសាដ។
អតីតសហភាពសូវៀតបានចង សម្ពន្ធមិត្ដយោធាជាមួយស៊ីរីតាំងពីឆ្នាំ ១៩៧១មកម្ល៉េះ ពេលដែលអតីតប្រធា នាធិបតី Hafez Al Assad ឪពុករបស់ លោក បាសា អាល់អាសាដ បានចុះហត្ថ លេខាលើសន្ធិសញ្ញាការពារជាតិរួមជាមួយទីក្រុងមូស្គូ។ កិច្ចព្រមព្រៀងនោះ អនុញ្ញាតឱ្យសូវៀតមានសិទ្ធិចូលចតនៅកំពង់ផែប្រទេសស៊ីរីសម្រាប់នាវាចម្បាំង គ្រប់ប្រភេទ។ ប៉ុន្ដែលោក អាល់ អាសាដ ឪពុកមិនអនុញ្ញាតឱ្យនាវាចម្បាំងរុស្ស៊ី ចតនៅយូរនោះឡើយ។
រដ្ឋាភិបាលអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពយោធា របស់រុស្ស៊ីកាន់តែកើនឡើងនៅក្នុងប្រទេស ស៊ីរី។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេ រិកនេះគឺជាសកម្មភាពដូចទៅនឹងអ្វី ដែលប្រធានាធិបតីរុស្ស៊ីធ្លាប់បានធ្វើនៅតំបន់ស្វយ័តគ្រីមៀអ៊ីចឹងដែរ។
តាមសារព័ត៌មាន New York Post បានផ្សាយថា ជាច្រើនឆ្នាំកន្លងមករុស្ស៊ី បានជួយជាច្រើនដល់រដ្ឋាភិបាលរបស់ ប្រធានាធិបតី អាល់អាសាដ រក្សាតំណែង ប្រធានាធិបតីបានគង់វង្ស ប៉ុន្ដែឥទ្ធិពល របស់លោកបានថយចុះបន្ដិចម្ដងៗ។ តាមសារព័ត៌មានខាងលើបានបញ្ជាក់ ថា ពេលថ្មីៗនេះរុស្ស៊ីមានសកម្មភាព ចង់គ្រប់គ្រងស៊ីរីវិញម្ដងដោយទុកឱ្យ លោកអាល់អាសាដនៅរក្សាតំណែង ដដែលដូចតំបន់ស្វយ័តគ្រីមៀនោះដែរ។
សារព័ត៌មានខាងលើបញ្ជាក់ថា លោក ពូទីនធ្លាប់បានអនុវត្ដគម្រោងពង្រីកទឹក ដីបន្ថែមដោយយកប្រទេសនៅជិតខាង ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ យុទ្ធ សាស្ដ្ររបស់រុស្ស៊ីក្នុងការពង្រីកឥទ្ធិពល នោះគឺពឹងផ្អែកទៅលើពលរដ្ឋនៅក្នុងតំបន់ នោះដែលត្រូវការរុស្ស៊ីជួយជាចាំបាច់ទាំង ការជួយដោយប្រយោលឬផ្ទាល់។
រុស្ស៊ីនឹងបញ្ជូនយន្ដហោះចម្បាំងព្រមទាំងកាំជ្រួចមីស៊ីលទៅផ្គត់ផ្គង់ឱ្យកម្លាំង ទាហានស៊ីរីក្នុងការរក្សារដ្ឋធានី ប៉ុន្ដែ ក្រុមអ្នកឯកទេសបញ្ជាក់ថា អាវុធទាំង នោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីទៅវិញ។ តាមការប៉ាន់ប្រមាណរបស់ អ៊ីរ៉ង់បច្ចុប្បន្នរុស្ស៊ីមានកម្លាំងយោធា និង ក្រុមឯកទេសយោធារហូតដល់២ម៉ឺន នាក់នៅក្នុងប្រទេសស៊ីរី។ ទាំងនោះ បញ្ជាក់ថា រដ្ឋធានីស៊ីរីគង់វង្សរហូតដល់ សព្វថ្ងៃគឺដោយបានកម្លាំងរុស្ស៊ីការពារប៉ុណ្ណោះ។
តាមសារព័ត៌មាន New York Post បានផ្សាយថា រុស្ស៊ីកំពុងតែអនុវត្ដ គម្រោងរបស់ខ្លួននៅលើទឹកដីស៊ីរីដូចអ្វី ដែលប្រទេសបារាំងធ្លាប់បានធ្វើកាលពីឆ្នាំ១៩២០ ពេលនោះស៊ីរីស្ថិតក្រោម អាណានិគមរបស់បារាំង។ ពេលនោះស៊ីរី ត្រូវបានបែងចែកជា៥ចំណែក ហើយ បារាំងគ្រប់គ្រងបានតែមួយចំណែក ប៉ុណ្ណោះស្ថិតនៅតំបន់ភ្នំភាគខាងលិច និងតាមបណ្ដោយឆ្នេរសមុទ្រត្រូវបារាំងដាក់ឈ្មោះ La Syrie Utile “តំបន់មាន ប្រយោជន៍នៅស៊ីរី”។ ចំណែកតំបន់ដទៃ ទៀតដែលគ្មានមនុស្សរស់នៅជាវាល រហោឋានក្លាយទៅជាដីគ្មានម្ចាស់។
តំបន់ដែលបារាំងគ្រប់គ្រងនោះមានតែ១៥ភាគរយនៃផ្ទៃដីសរុប ប៉ុន្ដែពេល នេះក្លាយទៅជាទីតាំងដែលមានពលរដ្ឋស៊ីរីជាងពាក់កណ្ដាលរស់នៅទីនោះ ហើយគ្រួសារលោក អាល់អាសាដ ក៏ជា អ្នកស្រុកនៅទីនោះដែរ។
សារព័ត៌មាន New York Post បញ្ជាក់ថា រុស្ស៊ីក្លាយជាប្រទេសដែល ការពារសហគមន៍ជនជាតិ Alawite ជាមួយជនជាតិភាគតិចដទៃទៀត រួម ទាំងពលរដ្ឋស៊ីរីផងដែរ។ ទាំងនោះហើយ ជួយឱ្យរុស្ស៊ីមានសំឡេងនៅក្នុងតំបន់ ទាំងនោះហើយអាចបង្កើតទៅជាតំបន់ស្វយ័តចែករំលែកអំណាចពីរដ្ឋាភិបាលស៊ីរីទៅគ្រប់គ្រងដូចអ្វីដែលរុស្ស៊ីធ្លាប់ បានធ្វើនៅក្នុងប្រទេសអ៊ុយក្រែន និង ហ្ស៊កហ្ស៊ី។ចំណែកឆ្នេរសមុទ្រស៊ីរីវិញនឹងក្លាយទៅជាគ្រីមៀថ្មីស្ថិតក្រោមការគ្រប់ គ្រងរបស់រុស្ស៊ី។ កន្លងមកថ្មីៗរុស្ស៊ីបាន បញ្ជូននាវាចម្បាំង៥គ្រឿងទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ហើយនាវាទាំង នោះអាចនឹងចូលចតនៅឆ្នេរសមុទ្រ ប្រទេសស៊ីរីជាមិនខាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី