អឺរ៉ុប​ស្នើ​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ជួយ​ដោះស្រាយ​វិបត្ដិ​ជនភៀសខ្លួន

ចែករំលែក៖

មន្ដ្រីជាន់ខ្ពស់​មួយ​រូប​របស់​សហគមន៍​ អឺរ៉ុប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រមាណ​ ថា​ វិបត្ដិ​ជនភៀសខ្លួន​អាច​ធ្វើ​ឱ្យ​អឺរ៉ុប​ បែកបាក់​ជា​មិន​ខាន​នៅ​ពេល​អនាគត​ ប្រសិនបើ​គ្មាន​ការ​ជួយ​អន្ដរាគមន៍​ពី​ អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​នោះ​ទេ​។​ ​

interans (2)

ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ក​កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ មេដឹកនាំ​សហ​ គម​ន៍​អឺរ៉ុប​បាន​សម្រេច​ចំណាយ​ប្រាក់​១​ពាន់​លាន​អឺ​រ៉ូ​ដល់​អង្គការ​ផ្ដល់​ជំនួយ​អន្ដរជាតិ​សម្រាប់​សាងសង់​ជំរំ​ឱ្យ​ជន​ភៀស​ ខ្លួន​រស់នៅ​ជិត​តំបន់​ដែល​មាន​ហិង្សា​ ចៀសវាង​នាំ​គ្នា​សម្រុកចូល​មក​អឺរ៉ុប​។​

​ក្រៅពី​នេះ​អឺរ៉ុប​ក៏​បាន​បង្កើត​ផ្ដល់​ ជំនួយ​ដល់​ប្រទេស​លី​បង់​ ទួ​រ​គី​ និង​ហ្ស៊​ក​ដង់​ សម្រាប់​ជួយ​ដល់​ជនភៀសខ្លួន​រាប់​លាន​នាក់​រត់គេច​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ សកម្មភាព​ខាងលើ​របស់​អឺរ៉ុប​ គឺ​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​អឺរ៉ុប​ដោយ​ ប្រថុយ​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង​។​ ​

ក្រោយ​កិច្ចប្រជុំ​ប្រធានាធិបតី​បារាំង​លោក​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បញ្ចា​ក់ថា​ គ្មាន​សមាជិក​ណាមួយ​អាច​បដិសេធ​ចែក​ ចាយ​ទទួល​ជនភៀសខ្លួន​១២០​ពាន់​នាក់​ ដែល​កំពុង​តែ​ស្នាក់​នៅ​ក្នុង​ប្រទេស​ក្រិ​ក​និង​អ៊ី​តា​លី​នោះ​ទេ​។​ ប្រធាន​សហគមន៍​ អឺរ៉ុប​លោក​ Donald​ Tusk​ ប្រកាស​ថា​ កិច្ចប្រជុំ​ពិតជា​ទទួល​បាន​ជោគជ័យ​ដោយ​ បាន​សម្រេច​នូវ​គោលនយោបាយ​ធំៗ​ លើស​ពី​ការ​រំពឹង​ទុក​។ ​លោក​បន្ដ​ទៀត​ថា​ វិធីសាស្ដ្រ​ដែល​យើង​អនុវត្ដ​នៅ​ថ្ងៃនេះ​មិន​ អាច​បញ្ចប់​នូវ​វិបត្ដិ​ទាំងស្រុង​ទេ​ ប៉ុន្ដែ​ វា​ជា​ជំហាន​ដ៏​ល្អ​ប្រសើរ​ និង​ចំ​គោលដៅ​ ក្នុង​ការ​ដោះស្រាយ​វិបត្ដិ​ជនភៀសខ្លួន​។​ ​

ចំណែក​អធិការបតី​អា​ល្លឺ​ម៉​ង​លោកស្រី​ អេ​ង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​ មាន​ប្រសាសន៍​ ទៅ​កាន់​រដ្ឋ​ភា​ថា​ នេះ​ជា​ជំហាន​ចាប់ផ្ដើម​ ប៉ុណ្ណោះ​ ហើយ​អឺរ៉ុប​ត្រូវការ​អន្ដរាគមន៍​ ពី​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ក៏​ដូច​ជា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ការ​ដោះស្រាយ​វិបត្ដិ​ខាងលើ​ឱ្យ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​។​ ​

ប្រសិនបើ​មិន​មាន​វិធានការ​ដោះ​ ស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​អឺរ៉ុប​ អាច​នឹង​ត្រូវ​បែកបាក់​គ្នា​ដោយសារ​តែ​ ជនភៀសខ្លួន​កាន់តែ​កើនឡើង​ខ្ពស់​។​ ​

ក្រុម​អ្នកឯកទេស​វិភាគ​បាន​បញ្ជាក់​ថា​ បើ​ចង់​បញ្ចប់វិបត្ដិ​ជនភៀសខ្លួន​មាន​ តែ​បញ្ចប់សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​តែ​ម្ដង​។​ ប៉ុន្ដែ​ការ​បញ្ចប់សង្គ្រាម​នោះ​មាន​តែ​ ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​ អាល់​ អាសា​ដ​ទើប​អាច​បញ្ចប់​បាន​ តែ​ការ​ ផ្ដួលរំលំ​លោក​ អាល់​អាសា​ដ​ មិនមែន​ ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ដោយ​ប្រទេស​ រុ​ស្ស៊ី​មិន​អនុញ្ញាត​នោះ​ឡើយ​។​ ​

កន្លង​មក​ថ្មីៗ​រុ​ស្ស៊ី​បាន​បង្កើន​កម្លាំង​ ទាហាន​ទាំង​ជើង​ទឹក​ជើង​គោក​ និង​ជើង​ អាកាស​ទៅ​កាន់​ប្រទេស​ស៊ី​រី​ ក្នុង​គោល​ ដៅ​ការពារ​រដ្ឋាភិបាល​របស់​លោក​ អាល់​ អាសា​ដ​។​ រុ​ស្ស៊ី​ និង​ស៊ី​រី​មាន​ទំនាក់ទំនង​ ប្រពៃណី​ជា​ច្រើន​ជំនាន់​មក​ហើយ​ តាំង​ ពី​ឪពុក​របស់​លោក​ អាល់​អាសា​ដ​ កាន់​ តំណែង​មក​ម្ល៉េះ​ ហើយ​រុ​ស្ស៊ី​មាន​កត​ព្វ​ កិច្ច​ការពារ​ស៊ី​រី​ ពិសេស​គឺ​របប​របស់​ លោក​ អាល់​អាសា​ដ​។​ ​

អតីត​សហភាព​សូ​វៀតបាន​ចង​ សម្ពន្ធមិត្ដ​យោធា​ជាមួយ​ស៊ី​រី​តាំងពី​ឆ្នាំ​ ១៩៧១​មក​ម្ល៉េះ​ ពេល​ដែល​អតីត​ប្រ​ធា​ នា​ធិ​បតី​ Hafez​ Al​ Assad​ ឪពុក​របស់​ លោក​ បា​សា​ អាល់​អាសា​ដ​ បាន​ចុះ​ហត្ថ​ លេខា​លើ​សន្ធិសញ្ញា​ការពារ​ជាតិ​រួម​ជាមួយ​ទីក្រុង​មូ​ស្គូ​។​ កិច្ចព្រមព្រៀង​នោះ​ អនុញ្ញាត​ឱ្យ​សូ​វៀត​មាន​សិទ្ធិ​ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​ស៊ី​រី​សម្រាប់​នាវាចម្បាំង​ គ្រប់​ប្រភេទ​។​ ប៉ុន្ដែ​លោក​ អាល់​ អាសា​ដ​ ឪពុក​មិន​អនុញ្ញាត​ឱ្យ​នាវាចម្បាំង​រុ​ស្ស៊ី​ ចត​នៅ​យូរ​នោះ​ឡើយ​។​ ​

រដ្ឋាភិបាល​អា​មេ​រិ​ក​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សកម្មភាព​យោធា​ របស់​រុ​ស្ស៊ី​កាន់តែ​កើនឡើង​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​។​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អា​មេ​ រិ​ក​នេះ​គឺជា​សកម្មភាព​ដូច​ទៅ​នឹង​អ្វី​ ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​ធ្លាប់​បាន​ធ្វើ​នៅ​តំបន់​ស្វយ័ត​គ្រី​មៀ​អ៊ី​​ចឹ​ង​ដែរ​។​ ​

តាម​សារព័ត៌មាន​ New​ York​ Post​ បាន​ផ្សាយ​ថា​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​រុ​ស្ស៊ី​ បាន​ជួយ​ជា​ច្រើន​ដល់​រដ្ឋាភិបាល​របស់​ ប្រធានាធិបតី​ អាល់​អាសា​ដ​ រក្សា​តំណែង​ ប្រធានាធិបតី​បាន​គង់វង្ស​ ប៉ុន្ដែ​ឥទ្ធិពល​ របស់​លោក​បាន​ថយ​ចុះ​បន្ដិច​ម្ដងៗ​។​ តាម​សារព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ ថា​ ពេល​ថ្មីៗ​នេះ​រុ​ស្ស៊ី​មាន​សកម្មភាព​ ចង់​គ្រប់គ្រង​ស៊ី​រី​វិញ​ម្ដង​ដោយ​ទុក​ឱ្យ​ លោក​អាល់​អាសា​ដ​នៅ​រក្សា​តំណែង​ ដដែល​ដូច​តំបន់​ស្វយ័ត​គ្រី​មៀ​នោះ​ដែរ​។​ ​

សារព័ត៌មាន​ខាងលើ​បញ្ជាក់​ថា​ លោក​ ពូ​ទី​ន​ធ្លាប់​បាន​អនុវត្ដ​គម្រោង​ពង្រីក​ទឹក​ ដី​បន្ថែម​ដោយ​យក​ប្រទេស​នៅ​ជិតខាង​ ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។​ យុទ្ធ​ សាស្ដ្រ​របស់​រុ​ស្ស៊ី​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ នោះ​គឺ​ពឹងផ្អែក​ទៅ​លើ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ នោះ​ដែល​ត្រូវការ​រុ​ស្ស៊ី​ជួយ​ជា​ចាំបាច់​ទាំង​ ការ​ជួយ​ដោយ​ប្រយោល​ឬ​ផ្ទាល់​។​

​រុ​ស្ស៊ី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​ព្រមទាំង​កាំជ្រួច​មី​ស៊ី​ល​ទៅ​ផ្គត់ផ្គង់​ឱ្យ​កម្លាំង​ ទាហាន​ស៊ី​រី​ក្នុង​ការ​រក្សា​រដ្ឋធានី​ ប៉ុន្ដែ​ ក្រុម​អ្នកឯកទេស​បញ្ជាក់​ថា​ អាវុធ​ទាំង​ នោះ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​ទៅ​វិញ​។​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​ អ៊ី​រ៉​ង់​បច្ចុប្បន្ន​រុ​ស្ស៊ី​មាន​កម្លាំងយោធា​ និង​ ក្រុម​ឯកទេស​យោធា​រហូត​ដល់​២​ម៉ឺន​ នាក់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ ទាំងនោះ​ បញ្ជាក់​ថា​ រដ្ឋធានី​ស៊ី​រី​គង់វង្ស​រហូត​ដល់​ សព្វថ្ងៃ​គឺ​ដោយ​បាន​កម្លាំង​រុ​ស្ស៊ី​ការពារ​ប៉ុណ្ណោះ​។​ ​

តាម​សារព័ត៌មាន​ New​ York​ Post​ បាន​ផ្សាយ​ថា​ រុ​ស្ស៊ី​កំពុង​តែ​អនុវត្ដ​ គម្រោង​របស់​ខ្លួន​នៅ​លើ​ទឹកដី​ស៊ី​រី​ដូច​អ្វី​ ដែល​ប្រទេស​បារាំង​ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​១៩២០​ ពេល​នោះ​ស៊ី​រី​ស្ថិត​ក្រោម​ អាណានិគម​របស់​បារាំង​។​ ពេល​នោះ​ស៊ី​រី​ ត្រូវ​បាន​បែងចែក​ជា​៥​ចំណែក​ ហើយ​ បារាំង​គ្រប់គ្រង​បាន​តែ​មួយ​ចំណែក​ ប៉ុណ្ណោះ​ស្ថិត​នៅ​តំបន់​ភ្នំ​ភាគ​ខាងលិច​ និង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ត្រូវ​បារាំង​ដាក់​ឈ្មោះ​ La​ Syrie​ Utile​ “​តំបន់​មាន​ ប្រយោជន៍​នៅ​ស៊ី​រី​”​។​ ចំណែក​តំបន់​ដទៃ​ ទៀត​ដែល​គ្មាន​មនុស្ស​រស់នៅ​ជា​វាល​ រហោឋាន​ក្លាយទៅជា​ដី​គ្មាន​ម្ចាស់​។​ ​

តំបន់​ដែល​បារាំង​គ្រប់គ្រង​នោះ​មាន​តែ​១៥​ភាគរយ​នៃ​ផ្ទៃដី​សរុប​ ប៉ុន្ដែ​ពេល​ នេះ​ក្លាយទៅជា​ទីតាំង​ដែល​មាន​ពលរដ្ឋ​ស៊ី​រី​ជាង​ពាក់កណ្ដាល​រស់នៅ​ទីនោះ​ ហើយ​គ្រួសារ​លោក​ អាល់​អាសា​ដ​ ក៏​ជា​ អ្នកស្រុក​នៅ​ទីនោះ​ដែរ​។​

​សារព័ត៌មាន​ New​ York​ Post​ បញ្ជាក់​ថា​ រុ​ស្ស៊ី​ក្លាយជា​ប្រទេស​ដែល​ ការពារ​សហគមន៍​ជនជាតិ​ Alawite​ ជាមួយ​ជនជាតិភាគតិច​ដទៃ​ទៀត​ រួម​ ទាំង​ពលរដ្ឋ​ស៊ី​រី​ផង​ដែរ​។​ ទាំងនោះ​ហើយ​ ជួយ​ឱ្យ​រុ​ស្ស៊ី​មាន​សំឡេង​នៅ​ក្នុង​តំបន់​ ទាំងនោះ​ហើយ​អាច​បង្កើត​ទៅ​ជា​តំបន់​ស្វយ័ត​ចែករំលែក​អំណាច​ពី​រដ្ឋាភិបាល​ស៊ី​រី​ទៅ​គ្រប់គ្រង​ដូច​អ្វី​ដែល​រុ​ស្ស៊ី​ធ្លាប់​ បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ ហ្ស៊​ក​ហ្ស៊ី​។​ចំណែក​ឆ្នេរសមុទ្រ​ស៊ី​រី​វិញ​នឹង​ក្លាយទៅជា​គ្រី​មៀ​ថ្មី​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​រុ​ស្ស៊ី​។​ កន្លង​មក​ថ្មីៗ​រុ​ស្ស៊ី​បាន​ បញ្ជូន​នាវាចម្បាំង​៥​គ្រឿង​ទៅ​កាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ហើយ​នាវា​ទាំង​ នោះ​អាច​នឹង​ចូល​ចត​នៅ​ឆ្នេរសមុទ្រ​ ប្រទេស​ស៊ី​រី​ជា​មិន​ខាន ៕

interans (3)interans (1)

...

ប្រែសម្រួល៖ ​ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print