ទូត​អា​មេ​រិ​ក​ថ្មី​មក​ដល់​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ដំណើរ​គ្រប់​ខេត្ត ​ក្រុង

ចែករំលែក៖

ភ្នំពេញ​៖ លោក​ទូត​ថ្មី​ដែល​ទើ​ប​មក​កម្ពុជា​ បាន​ប្រកាស​ថា​លោក​និង​ធ្វើដំណើរ​ គ្រប់​ខេត្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ​

peacecorpscen2509151

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ សច្ចាប្រណិធាន​ របស់​អ្នក​ស្ម័គ្រចិត្ត​ទីភ្នាក់ងារ​ Peace​ Corps​ ថ្មី​ ចំនួន​ ៦៤​ នាក់​ បាន​ចូល​ នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បំរើ​ការងារ​ ដោយ​រស់នៅ​និង​ធ្វើការ​នៅ​តាម​សហគមន៍​ជនបទ​ ដោយ​បង្រៀន​ភាសា​អង់គ្លេស​ និង​លើកកំពស់​សុខភាព​ សាធារណៈ​ និង​គំរោង​នានា​ក្នុង​សហគមន៍​ ដូច​ជា​សកម្មភាព​ទាក់ទង​នឹង​ការ​អប់រំ​ បរិស្ថាន​ សិល្បៈ​ កីឡា​ សុវត្ថិភាព​ចរាចរណ៍​ និង​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ​ ក្នុង​ចំណោម​យុវជន​។​ ​

លោក​ William​ Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទើប​តែងតាំង​ថ្មី​ បាន​ថ្លែង​ ជា​ភាសារ​ខ្មែរ​ នៅ​ក្នុង​ពិធី​សច្ចាប្រណិធាន​ ចូល​បំពេញការងារ​ របស់​ក្រុម​ទី​ ៩​ នៃ​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace​ Corps​ ថា​ “​ទីភ្នាក់ងារ​ Peace​ Corps​ តំណាង​អោយ​ការ​ទាក់ទង​គ្នា​ដ៏​ល្អ​ រវាង​ប្រជាជន​និង​ប្រជាជន​ ដែល​យើង​មាន​ រវាង​ប្រទេស​យើង​ទាំង​ពីរ​ ហើយ​ខ្ញុំ​រីករាយ​ នឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ជួប​និង​ស្គាល់​អ្នក​ស្ម័គ្រចិត្ត​របស់​យើង​និង​ស្វែង​យល់​ពី​សហគមន៍​ដែល​ពួក​គេ​រស់នៅ​និង​ធ្វើការ​”​។​ ​

លោក​ William​ Heidt​ ថ្លែង​បន្ត​ថា​ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace​ Corps​ ពួក​គេ​នឹង​ចូលរួម​ជាមួយ​ជនជាតិ​អា​មេ​រិ​ក​ពិសេស​ចំនួន​ប្រហែល​ ២២០​ ០០០​ នាក់​ ដែល​បាន​ចូល​បំពេញការងារ​ចាប់តាំងពី​លោក​ប្រធានាធិបតី​ John​ F.​ Kennedy​ បាន​បង្កើត​ទីភ្នាក់ងារ​ Peace​ Corps​ នេះ​ឡើង​នៅ​ឆ្នាំ​ ១៩៦១​ ហើយ​ពួក​គេ​ ដើរ​តាមដាន​របស់​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ជាង​ ៤០០​ នាក់​ ដែល​បាន​មក​បំពេញការងារ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៦​ មក​។​ ពួក​គេ​គឺជា​មុខមាត់​ពិតប្រាកដ​ នៃ​ប្រទេស​អា​មេ​រិ​ក​ ប្រហែល​មាន​តែ​ពួក​គេ​ទេ​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ស្គាល់​។​ ​

លោក​ទូត​បន្ថែម​ថា​ ក្នុង​ការ​កសាង​ទំនាក់ទំនង​នេះ​ម្តង​មួយ​ម្តង​មួយ​តាម​រយៈ​ទឹកចិត្ត​បំរើ​ការងារ​ការ​ចង់​រៀនសូត្រ​ការ​ចង់​ចែករំលែក​ជំនឿ​លើ​ការ​ផ្លាស់​ប្តូរ​និង​ភាព​សោមនស្ស​ យ៉ាងច្រើន​ពួក​គេ​ជួយ​ធ្វើ​អោយ​ទីភ្នាក់ងារ​ Peace​ Corps​ បន្ត​នៅ​តែ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ល្អៗ​បំផុត​ របស់​យើង​ក្នុង​ការ​កសាង​ទំនាក់ទំនង​រឹង​មាំ​ ជាមួយ​ ប្រទេស​និង​ប្រជាជន​កម្ពុជា​។​ នៅ​ពេល​ប្រជាជន​កម្ពុជា​រៀន​ពី​ពួក​គេ​ពួក​គេ​ក៏​នឹង​រៀន​ពី​ប្រជាជន​កម្ពុជា​វិញ​ដែរ​ពិសេស​គ្រួសារ​ដែល​គេ​នៅ​ជាមួយ​។​ កេរ្តិ៍​ដំណែល​យូរអង្វែង​ នៃ​ទីភ្នាក់ងារ​ Peace​ Corps​ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ផង​ដែរ​នៅ​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ដែល​ក្នុង​នោះ​សហការី​ជា​ច្រើន​របស់ខ្ញុំ​គឺជា​ អតីត​អ្នក​ស្ម័គ្រចិត្ត​ ដែល​បាន​បំពេញការងារ​នៅ​តាម​កន្លែង​នានា​ ដូច​ជា​ ប្រទេស​ Moldova,​ Zambia,​ Morocco,​ China,​ Thailand​ និង​ប្រទេស​ Cote​ d’Ivoire​។​ ពេល​នេះ​ គេ​មក​ប្រទេស​កម្ពុជា​ដើម្បី​បំពេញការងារ​ តាម​របៀប​ថ្មី​ នៃ​ការ​ពង្រីក​ទំនាក់ទំនង​ របស់​យើង​។​ ​

សូម​បញ្ជាក់​ថា​ ទីភ្នាក់ងារ​Peace​ Corps​ ជំរុញ​សន្តិភាព​និង​មិត្តភាព​ដោយ​បំពេញ​គោលដៅ​បី​ខាងក្រោម​នេះ​៖

  • ជួយ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​មាន​វត្តមាន​នៃ​អង្គការ​នេះ​ក្នុង​ការ​បំពេញតំរូវការ​របស់​គេ​លើ​បុរស​និង​នារី​ដែល​មាន​ជំនាញ​។​
  • ធ្វើ​អោយ​ប្រជាជន​ក្នុង​ប្រទេស​ម្ចាស់ផ្ទះ​យល់​បាន​កាន់តែ​ច្រើន​ពី​ប្រជាជន​អា​មេ​រិ​ក​ ។​
  • ធ្វើ​អោយ​ប្រជាជន​អា​មេ​រិ​ក​យល់​បាន​កាន់តែ​ច្រើន​ពី​ប្រជាជន​ដទៃ​ទៀត​។​ ​

ខេត្ត​ដែល​អ្នក​ស្ម័គ្រចិត្ត​ធ្វើការ​នៅ​ឆ្នាំ​ ២០១៥​ បាត់ដំបង​ កំពង់ចាម​ ត្បូងឃ្មុំ​ កំពត​ ព្រៃវែង​ សៀមរាប​ ស្វាយ​រៀង​ តាកែវ​ ពោធិ៍សាត់​ កំពង់ធំ​ កំពង់ស្ពឺ​ បន្ទាយ​មាន​ជ័យ​កោះកុង​និង​កំពង់ឆ្នាំង​។​ ​

ចំនួន​អ្នក​ស្ម័គ្រចិត្ត​ដែល​កំពុង​បំពេញការងារ​នៅ​ពេល​នេះ​ (​គិត​ត្រឹម​ថ្ងៃ​ទី​ ២៥​ កញ្ញា​ឆ្នាំ​ ២០១៥)​ មាន​ ៤៤​ នាក់​។​ ​ចំនួន​អ្នក​ស្ម័គ្រចិត្ត​ដែល​កំពុង​ឆ្លងកាត់​វគ្គ​រៀនសូត្រ​ (​នឹង​បញ្ចប់​វគ្គ​នៅ​ថ្ងៃ​ទី​ ២៥​ កញ្ញា​ឆ្នាំ​ ២០១៥)​មាន​៦៣​ នាក់​។​

​ចំនួន​អ្នក​ស្ម័គ្រចិត្ត​ដែល​មក​បំពេញការងារ​ (​គិត​ត្រឹម​ថ្ងៃ​ទី​ ២៦​ កញ្ញា​ឆ្នាំ​ ២០១៥)​ មាន​ ១០៧​ នាក់​។​ ​

រយៈពេល​នៃ​ការ​បំពេញការងារ​គឺ​ ២​ ឆ្នាំ​ ដោយ​ស្រី្ត​មាន​ ៦០%​។​ ​

អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace​ Corps​ នៅ​ប្រទេស​កម្ពុជា​រស់នៅ​និង​ធ្វើការ​នៅ​តាម​សហគមន៍​ជនបទ​ ដោយ​បង្រៀន​ភាសា​អង់គ្លេស​ និង​លើកកំពស់​សុខភាព​ សាធារណៈ​។​ អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ​ក៏​ធ្វើការ​ផង​ដែរ​ជាមួយ​សម​ភាគី​កម្ពុជា​របស់​គេ​ក្នុង​គំរោង​នានា​ក្នុង​សហគមន៍​ ដូច​ជា​សកម្មភាព​ទាក់ទង​នឹង​ការ​អប់រំ​ បរិស្ថាន​ សិល្បៈ​ កីឡា​ សុវត្ថិភាព​ចរាចរណ៍​ និង​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ​ ក្នុង​ចំណោម​យុវជន​។​ រួម​ជាមួយនឹង​ក្រុម​ទី​ ៩​ នៃ​អ្នក​ស្ម័គ្រចិត្ត​នៅ​ខែកញ្ញា​ឆ្នាំ​ ២០១៥​ នេះ​ទីភ្នាក់ងារ​ Peace​ Corps​ មាន​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ជាង​ ៤៦៥​ នាក់​ ដែល​បាន​ធ្វើការ​នៅ​តាម​ខេត្ត​យ៉ាងតិច​ចំនួន​ ១៧​ ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៧​ មក​។​ ​

ទីភ្នាក់ងារ​ Peace​ Corps​ នៅ​កម្ពុជា​នៅ​ពេល​នេះ​មាន​គំរោង​បច្ចេកទេស​ចំនួន​ពីរ​ គឺ​គំរោង​បង្រៀន​ភាសា​អង់គ្លេស​ និង​បណ្តុះបណ្តាល​គ្រូ​ ហើយ​និង​គំរោង​អប់រំ​សុខភាព​ តាម​សហគមន៍​។​

អ្នក​ស្ម័គ្រចិត្ត​៖

  • រៀបចំ​មេរៀន​និង​ចូលរួម​បង្រៀន​នៅ​ក្នុង​ថ្នាក់​
  • រៀបចំ​និង​បើក​វគ្គ​បណ្តុះបណ្តាល​ -​ រៀបចំ​ឯកសារ​បង្រៀន​
  • ចូលរួម​នៅ​ក្នុង​សកម្មភាព​ក្រៅ​ការ​សិក្សា
  • រៀបចំ​បង្កើត​ក្លិប​និយាយ​ភាសា​អង់គ្លេស
  • បង្ហាញ​គំរូ​បច្ចេកទេស​ក្នុង​ការ​វាយតំលៃ​
  • ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍
  • លើកកំពស់​ការ​យល់​ដឹង​លើ​សុខភាព​មាតា​និង​កូន​ហើយ​និង​អាហារូបត្ថម្ភ​។​
  • ជំរុញ​ការ​ត្រួតពិនិត្យ​លើ​ការ​ថែទាំ​នៅ​មុន​និង​ក្រោយ​ពេល​ឆ្លងទន្លេ
  • លើកកំពស់​ការ​យល់​ដឹង​លើ​វិធានការ​ការពារ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង
  • លើកកំពស់​ការ​យល់​ដឹង​លើ​សុខភាព​បន្ត​ពូជ​និង​ការ​ប្រព្រឹត្ត​ប្រកបដោយ​សុវត្ថិភាព​ផ្នែក​ផ្លូវភេទ​។​
  • ជំរុញ​ការ​យល់​ដឹង​និង​ការ​ប្រើ​ជំនាញ​ថ្មីៗ​ទាក់ទង​នឹង​ទឹក​អនាម័យ​ល្អ​៕

peacecorpscen2509153peacecorpscen2509157peacecorpscen2509154peacecorpscen2509152

...

ដោយ៖ ​ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print