ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូ១គ្រឿង ដេញតាមក្រុមចោរលួចម៉ូតូគូដណ្ដឹងរបស់ខ្លួនមិនប្រយ័ត្ន ពេលទៅដល់ត្រង់ចំណុច ផ្លូវកោងមួយកន្លែង បានបុកជាមួយម៉ូតូ១គ្រឿងទៀត ដែលជិះដោយ បុរសនិងស្រ្តី២នាក់ប្ដីប្រពន្ធ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំងសង្ខាង ដោយស្រ្តីម្នាក់ដែលជិះពីក្រោយប្ដីបាន រងរបួសបាក់ជើងខាងឆ្វេង ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលំ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិតាអិន សង្កាតស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនម្នាក់នោះឈ្មោះ ពេជ្រ ចាន់ថុន អាយុ២៥ មានទីលំនៅក្នុងភូមិកោះស្នា សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុង ដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AA-2569 ។ ដោយឡែកភាគីម្ខាងទៀត ប្ដីឈ្មោះ ប៊ុន បឿន អាយុ៤៥ឆ្នាំ រងរបួសបែកមុខ រីឯស្រ្តីជា ប្រពន្ធឈ្មោះ នួន សារី អាយុ៤៩ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានទីលំនៅ ក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរ ។ ទាំងពីរនាក់ប្ដីប្រពន្ធនោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ពណ៏ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1FB-3015 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីម្នាក់ឈ្មោះ ភាន់ វណ្ណដា អាយុ២០ឆ្នាំ មានទីលំនៅក្នុង ភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿង ទៅលេងផ្ទះ យុវជនឈ្មោះ ពេជ្រ ចាន់ថុន ដែលត្រូវជាគូដណ្ដឹង ។ លុះពេលទៅដល់បានទុកម៉ូតូនៅក្នុ
ក្រោយពេលកើតហេតុជនរងគ្រោះ ទាំង៣នាក់នោះត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅ សង្គ្រោះបន្ទាន់ភ្លាមៗដែរ ៕
ដោយ៖ សុខា សែនជ័យ