ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តកូរ៉េបុកគ្នាជាមួយរថយន្តដឹកសាំងរបស់ក្រុមហ៊ុនLHR កើតឡើងនៅល្ងាចម៉ោង៤ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ជិះមានគ្នា៣នាក់ (ប្តីប្រពន្ធនិងកូន) បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិស ដៅពីលិចទៅកើត ។ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែបុករថយន្តក្រុមហ៊ុនដឹកប្រេង LHR យ៉ាងពេញទំហឹង បណ្តាល ស្រ្តីជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកប្តីរងរបួសធ្ងន់ ខណៈកូនប្រុសអាយុប្រហែល១០ឆ្នាំបានខ្ទាតចេញពីរថយន្ត ។ ភ្លាមៗក៏ត្រូវបានដឹកតាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មានភ្លៀងធ្លាក់យ៉ាងខ្លាំង សង្ស័យកើតឡើងដោយសារមើលផ្លូវមិនឃើញ ៕ ជាយក្រុង
...