លោកពូទីនដកហូតតំណែងមន្ត្រីយោធាជាច្រើនរូប

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បាន ចុះហត្ថលេខា ដកតំណែងមន្ត្រីយោធាជា ច្រើនរូប នៅក្នុងក្រសួងគ្រប់គ្រងគ្រោះ អាសន្ន។ ក្នុងចំណោមមន្ត្រីដែលបានដកតំណែងនោះមានឧត្តមសេនីយ៍ទោ Vla dimir Artamonov ,រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន Sergei Vorontsov ជាដើម។

ក្រៅពីនេះលោកពូទីនក៏បានដកហូត តំណែងមន្ត្រីក្នុងតំបន់មួយចំនួនផងដែរ និងមន្ត្រីនៅក្នុង គណៈកម្មាធិការស្រាវជ្រាវ ប្រចាំនៅខេត្ត Ulyanovsk ។ មិនត្រឹមតែ មន្ត្រីយោធា មន្ត្រីគ្រប់គ្រងគ្រោះអាសន្នតែប៉ុណ្ណោះទេ សូម្បីតែមន្ត្រីក្នុងក្រសួងមហាផ្ទៃ មួយចំនួនក៏ត្រូវដកហូតតំណែងផង ដែរ។

នេះមិនមែនជាលើកទីមួយឡើយ ដែលលោកពូទីនដកហូតតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ព។ កាលពីថ្ងៃទី៩ ខែមីនា កន្លងមក លោកពូទីនក៏បានដកហូត តំណែង មន្ត្រីយោធា១០រូបផងដែរ។

មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យ ប្រធានាធិបតីរុស្ស៊ីដកហូតតំណែងមន្ត្រីយោធាជាច្រើនរូបនោះឡើយ។ ក្រុមអ្នកអង្កេតការណ៍បាន បញ្ជាក់ថា មន្ត្រីយោធាដែលលោកពូទីនបានដកចេញពីតំណែងនោះ គឺអសមត្ថភាព មិនមានការ ប្រតិកម្មទាន់ពេលវេលាពេលមានហេតុ ការណ៍អាក្រក់កើតឡើង ។

កម្លាំងយោធានៅក្រោមការដឹកនាំរបស់លោកពូទីនតែងតែបញ្ជាឲ្យធ្វើសកម្មភាពភ្លាមៗ ដូចជាការធ្វើសមយុទ្ធជាដើម គឺលោកមិនបានឡើងគម្រោងប្រាប់ទុកជាមុនឡើយ គឺបញ្ជាភ្លាមៗដូចជាសង្គ្រាមអ៊ីចឹង ។ ទាំងនោះហើយបើមន្ត្រីរូបណាខ្វះការប្រុងប្រយ័ត្ននោះ នឹង មិនអាចធ្វើការទាន់ពេល វេលាឡើយ។

ស្ថានភាពបច្ចុប្បន្នរុស្ស៊ីចាំបាច់ត្រូវតែមានកម្លាំងរឹងមាំ ក្នុងពេលដែលអាមេរិក បញ្ជូនទាហាន ចូលមកកៀករុស្ស៊ីហើយនោះ។ចំណែកភាគីរុស្ស៊ីវិញ កម្លាំងទាហាន នៅក្នុងតំបន់ មិនមានសកម្មភាពណាមួយប្រឆាំងនៅនឹងអាមេរិកនោះឡើយ៕

Putin (2) Putin (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print