គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់កើតឡើងលើក្រុមគ្រួសារមួយមានគ្នា៣នាក់ ប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែកប្តីនិងកូនអាយុ១០ឆ្នាំរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តកូរ៉េបុកគ្នាជាមួយរថយន្តដឹកសាំងរបស់ក្រុមហ៊ុនLHR កើតឡើងនៅល្ងាចម៉ោង៤ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ជិះមានគ្នា៣នាក់ (ប្តីប្រពន្ធនិងកូន) បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិស ដៅពីលិចទៅកើត ។ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែបុករថយន្តក្រុមហ៊ុនដឹកប្រេង LHR យ៉ាងពេញទំហឹង បណ្តាល ស្រ្តីជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកប្តីរងរបួសធ្ងន់ ខណៈកូនប្រុសអាយុប្រហែល១០ឆ្នាំបានខ្ទាតចេញពីរថយន្ត ។ ភ្លាមៗក៏ត្រូវបានដឹកតាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មានភ្លៀងធ្លាក់យ៉ាងខ្លាំង សង្ស័យកើតឡើងដោយសារមើលផ្លូវមិនឃើញ ៕  ជាយក្រុង

...

18198436_661373074047786_6173756744559319146_n 18222488_661372980714462_2633745450761895846_n 18301589_661372984047795_1029861167585769939_n 18301912_661373004047793_1928708431203115166_n nkd1 nkd2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print