ខេត្តរតនគិរី៖ ឈើហ៊ុបមូលប្រភេទឈើក្រហមកំពុងដឹកជញ្ជូនចេញពីតំបន់ព្រៃសហគមន៍ ស្តិតក្នុងភូមិកាំ ឃុំ ល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ។ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ហើយឈើហ៊ុបទាំងនេះកំពុងជ្រកកោននៅក្នុងក្រុមហ៊ុន CRD ដីសម្បទានសេដ្ឋកិច្ចដាំដំណាំកសិឧស្សាហកម្មកៅស៊ូដើម្បីធ្វើជាខែលបិទបាំងលួចកាប់បំផ្លាញឈើនៅក្នុងព្រៃសហគមន៍ខាងលើនេះ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុនបានឲ្យដឹងថា មេការក្រុមហ៊ុន CRD ដែលគេស្គាល់ឈ្មោះ សូលី សញ្ជាតិខ្មែរ មើលការខុសត្រូវឲ្យក្រុមហ៊ុនចិន {CRD } ។
ក្រោយពីមើលការងារនៅក្នុងក្រុមហ៊ុន ឈ្មោះសូលី បានឆ្លៀតឱកាសចូលទៅលួចកាប់ឈើក្នុងដែនព្រៃសហគមន៍ដើម្បីអារច្រៀកហើយនិងដឹកជញ្ជូនឈើចេញទៅលក់បានយ៉ាងរលូន ក្រោមស្លាកអាជ្ញាបណ្ណ័ត្រឹមត្រូវ ធ្វើឲ្យអាជា្ញធរ និងសមត្ថកិច្ចពាក់ពន្ធ័បានសើមមាត់សើម.ក ។
ប្រភពបានបន្តថា នៅក្នុងក្រុមហ៊ុនខាងលើនេះ មានដាក់ម៉ាស៊ីនរ៉ៃខ្នាតយក្សជាច្រើនគ្រឿនបំម្រុងត្រៀមអារ និងច្រៀកឈើមូលដែលលួចកាប់បំផ្លាញឲ្យរលាយពីព្រៃសហគមន៍នាពេលដ៏ខ្លីខាងមុខនេះ ។
មតិមហាជន និងមជ្ឈដ្ឋានជាច្រើនសំណូមពរដល់អភិបាលគណៈអភិបាលខេត្ត មេត្តាបើកយុទ្ធនាការនឹងកម្លាំងចម្រុះចុះត្រួតពិនិត្យក្រុមហ៊ុន CRD ខាងលើនេះផង ថា តើក្រុមហ៊ុនទាំងនេះ មានច្បាប់ និងអាជ្ញាបណ្ណ័លួចកាប់បំផ្លាញព្រៃឈើពីតំបន់ហាមឃាត់ដែលសហគមន៍គ្រប់គ្រងហើយនាំចេញយ៉ាងអាធិបតេយ្យដែរឬទេ ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ពីលោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដោយទូរសព្ទ័ចុចចូលគ្មានអ្នកទទួល ៕
ដោត៖ អ៊ុចសាវុទ្ទ