​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ UN​ ស្តី​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​ ២០១៥

ចែករំលែក៖

ញូវយ៉ក៖ ​កិច្ចប្រជុំ​កំពូល​របស់​ UN​ ស្តី​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥​ ក្រោម​ពាក្យស្លោក​ ដល់​ពេល​សម្រាប់​ធ្វើ​សកម្មភាព​ជាស​កល​ ដើម្បី​ប្រជាជន​ និង​ភព​​ផែនដី​ បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​នៅ​ទីស្នាក់ការ​ធំ​របស់​ UN​ ក្នុង​បុរី​ New​ YorkUSA​ កាលពី​ម៉ោង​ 11និង30​ ព្រឹក​ ថ្ងៃ​ទី​២៥​ ខែកញ្ញា ឆ្នាំ២០១៥ ​។​

prim8

សម្តេច​ ប៉ូ​ប​ ហ្វ្រា​ន​ស៊ី​ស​ នៃ​បុរី​វ៉ា​ទី​កង់​ (Pope​ Francis​ of​ Vatican)​ លោក​ បាន​ គី​មូ​ន​ (Ban​ Ki-moon)​ អគ្គ​លេខា​​ធិ​ការ​ UN​ រួម​ទាំង​ព្រះមហាក្សត្រ​ ស៊ុ​ល​តង់​ (Sultan)​ ប្រមុខ​ដឹកនាំ​រដ្ឋ​និង​ គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​ UN​ ទាំង​១៩៣​ប្រទេស​ រួម​ទាំង​អង្គការ​អន្តរជាតិ​ បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំរ​ពិសេស​នេះ​ លើ​ការ​អនុម័ត​​របៀបវារៈ​ស្តី​ពី​ការ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​ ២០១៥​ ។​ ​

សម្តេច​ ប៉ូ​ប​ ហ្វ្រា​ន​ស៊ី​ស​ មាន​ព្រះរាជ​ហ​ឬ​ទ័យ​រីករាយ​ដែល​បាន​យាង​មក​ប្រារព្ធ​បើក​ព្រះរាជ​ពិធី​នៃ​កិច្ចប្រជុំ​កំពូល​ UN​ រួម​ជាមួយ​ លោក​ បាន​ គី​ មូ​ន​ អគ្គលេខាធិការ​ UN​ ដែល​បាន​មាន​ប្រសាសន៍​គូសបញ្ជាក់​ផង​ដែរ​ថា​របៀបវារៈ​អភិវឌ្ឍន៍​​ក្រោយ​ឆ្នាំ​២០១៥​ ដែល​កិច្ចប្រជុំ​កំពូល​ UN​ នឹង​ធ្វើការ​អនុម័ត​នៅ​ពេល​ខាង​មុខ​ គឺ​ដើម្បី​ជំនួស​ឲ្យ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​របស់​ UN​ ដែល​បាន​អនុម័ត​កាលពី​១៥​ឆ្នាំ​មុន​។​ របៀបវារៈ​អភិវឌ្ឍន៍​ថ្មី​ក្រោយ​ឆ្នាំ​២០១៥​នេះ​ មានឈ្មោះ​ថា​ ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មាន​១៧​គោលដៅ​ និង​១៦៩​ចំណុច ​។​ ​

គោលដៅ​និង​ចំណុច​សំខាន់ៗ​ទាំងនោះ ​នឹង​បំផុស​ឲ្យ​មាន​សកម្មភាព​ជាក់ស្តែង​សម្រាប់​រយៈពេល​១៥​ ឆ្នាំទៅ​មុខ​ទៀត​ គិត​ចាប់ពី​ ឆ្នាំ​២០១៥​ -២០៣០​។​លោក​អគ្គលេខាធិការ​ UN​ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ​ គឺ​ចាត់​ទុក​ប្រជាជន​ជា​ស្នូល​នៃ​ការ​អភិវឌ្ឍន៍​ តាម​​រយៈ​ការ​លើកកម្ពស់​សុខមាលភាព​ប្រជាជន​ វិបុលភាព​ សន្តិភាព​ និង​យុត្តិធម៌​នៅ​លើ​ភព​ផែនដី​ ហើយ​បន្ត​គោរព​សិទ្ធិ​មនុស្ស​ និង​សមភាព​យេ​ន​ឌ័​រ​ ។​

លោក​អគ្គលេខាធិការ​ UN​ បាន​សម្តែង​នូវ​ការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បណ្តា​មេដឹកនាំ​ពិភព​​លោក​ទាំង​អភិវឌ្ឍន៍​ និង​កំពុ​អភិវឌ្ឍន៍​ទាំងអស់​ នឹង​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ ក្នុង​ការ​អនុវត្ត​គោលដៅ​ទាំង​១៧​ របស់​ UN​ ដើម្បី​សម្រេច​បាន​ជោគជ័យ​នូវ​កិច្ចការ​សំខាន់​បី​ ក្នុងអំឡុងពេល​១៥​ឆ្នាំ​ខាង​មុខ​ គឺ​១​ បំបាត់​ភាព​ក្រីក្រ​ទាំងស្រុង​ ២​ប្រយុទ្ធ​ប្រឆាំង​​នឹង​វិសមភាព​ នឹង​ភាព​អយុត្តិធម៌​ និង​៣​ គឺ​ទប់ស្កាត់​ការ​ប្រែប្រួល​ធាតុអាកាស ​។​ ​

នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ UN​ ថ្ងៃនេះ​ គឺ​មាន​បណ្តា​មេដឹកនាំ​ប្រទេស​នានា​ បាន​ធ្វើ​បទ​អន្តរាគមន៍​ទៅ​តាម​លំដាប់​លេខ​រៀង​ ។​ ​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ នៅ​ម៉ោង​12និង30’នាទី​ ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ២០១៥ ​៕

...

prim3prim9primprim2prim6prim5prim4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print