កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា រស់និងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ នៅភូមិគ្រឹះមហាលាភ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យ និងឆែកឆេនេះ ដឹងនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមន ចុះមកត្រួតពិនិត្យ និងឆែកឆេរមករស់នៅ និងធ្វើការខុសច្បាប់ ឃាត់ខ្លួន៩នាក់។

បច្ចុប្បុន្នជនជាតិនីហ្សេរីយ៉ា ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕ ស រស្មី

...

4ef950b7-a00e-4e43-acf8-fb5b5dbeae40 6b67d25b-97f2-455f-9ca7-9ab4dc3941b2 77449dc5-044a-4edf-998e-9b7f6b09469b a558bca9-a903-4560-b3b3-f8febe36cba0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print