សហព័ន្ធបាល់ទាត់ពិភពលោកពិន័យប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិកដោយសារអ្នកគាំទ្រស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា

ចែករំលែក៖

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់ពិន័យជាទឹកប្រាក់ទៅលើសហព័ន្ធកីឡាប្រទេសប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀងតាម បែបរើសអើងនៃការស្រឡាញ់ភេទដូចគ្នា (Homophobic chanting) ក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក។

សារព័ត៌មានរបស់អង់គ្លេសបានចេញផ្សាយថា FIFA បានពិន័យចំពោះសហព័ន្ធ បាល់ទាត់ប្រេស៊ីលគិតជាទឹកប្រាក់ ៣៥.០០០ដុល្លារអាហ្សង់ទីនពិន័យ ២០.០០០ដុល្លារ និង ប្រទេសម៉ិចស៊ិកពិន័យ១០.០០០ដុល្លារសហរដ្ឋអាមេរិក ។

ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានបញ្ជាក់ថា «ការពិន័យចំពោះ៣ប្រទេស ខាងលើនេះដោយសារតែសហព័ន្ធប្រទេស ទាំងនោះមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបានបង្កជាភាពអនាធិបតេយ្យ លាយឡំទៅដោយការស្រែកច្រៀងបែបរើសអើង ស្រឡាញ់ភេទដូចគ្នានៅក្នុងវគ្គជម្រុះWorld Cup 2018 នាពេលកន្លងមកដោយពុំបានបញ្ជាក់ពីការប្រកួតណាមួយឡើយ»។

ទន្ទឹមគ្នានោះដែរអង្គភាពដែលមិនគិត ពីប្រាក់កម្រៃFIFAដែលមានលោក Gianni Infantino ជាប្រធានផងនោះក៏បានពិន័យទៅលើសហព័ន្ធកីឡាបាល់ទាត់ប្រទេសអាល់បានី អុីតាលី ចិន អុីរ៉ង់ បូស្នៀ ប៉ូឡូញ ម៉ុងតេនីក្រូ ជុំវិញការដុតកាំជ្រួចរំខានបោះចូលក្នុងទីលានដែលរំខានដល់ការប្រកួតនាពេលកន្លងមកផងដែរ ៕ ដេវីត

...

FiFa (3) FiFa (2) FiFa (1) FiFa (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print