ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho របស់ក្រុម Liverpool សង្ឃឹមថា នឹងអាចវិលត្រឡប់ចូលលេងវិញក្នុងពេលឆាប់ៗខាងមុខបន្ទាប់ពីរងរបួសត្រូវដូរចេញ អំឡុងប្រកួតឈ្នះ Watford ១-០។
កីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដូរ ចេញនៅនាទីទី១៥ជំនួសវិញដោយកីឡា ករ Adam Lallana បន្ទាប់ពីបង្ហាញអាការឈឺចាប់ខ្លាំងក្រោយប៉ះទង្គិចជាមួយខ្សែការ ពាររបស់ក្រុម Watford ចំភ្លៅ ។
ក្រោយចប់ការប្រកួតអ្នកចាត់ការទូទៅក្រុមហង្សក្រហមលោក Juergen Klopp បាននិយាយថា “Coutinho ឈឺចាប់ខ្លាំង សង្ឃឹមថា វាមិនធ្ងន់ធ្ងរទេប៉ុន្តែតាមពិតគាត់ពិតជាឈឺខ្លាំងណាស់ហើយមិនអាចបន្តការប្រកួតបានឡើយ។ គ្រប់គ្នាបានឃើញ ហើយថា គាត់បានព្យាយាមចង់លេងបន្ត ប៉ុន្តែនៅតែមិនអាច” ។
ចំណែក Coutinho វិញបានសរសេរ សារខ្លីលើបណ្តាញសង្គម Instagram ថា “អរគុណដល់អ្នកគ្រប់គ្នាសម្រាប់ការគាំទ្រ។ វាមិនមែនជារបួសធ្ងន់ធ្ងរនោះទេ” ៕ ដេវីត
...