បិសាចក្រហមហាមកីឡាករមិនឲ្យបង្ហោះរូបលើបណ្តាញសង្គមចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់

ចែករំលែក៖

តារាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ត្រូវបានព្រមានមិនឲ្យ បង្ហោះរូបរបស់ខ្លួននៅក្នុងបន្ទប់ផ្លាស់ សម្លៀកបំពាក់នៅលើបណ្តាញសង្គម នានាឡើយ ។

វិធានការនេះធ្វើឡើង បន្ទាប់ពីខ្សែបម្រើ Ander Herrera ត្រូវបានព្រមានដោយសម្ដី ក្រោយបង្ហោះវីដេអូលើ Instagram អំពីការគប់នំខួបកំណើតគម្រប់២៩ឆ្នាំលើមុខ Juan Mata ។

លោកJose Mourinho អ្នកចាត់ការ ទូទៅក្លិប Manchester United ហាមកីឡាករមិនឱ្យបង្ហោះរូបចេញពីបន្ទប់ផ្លាស់ សម្លៀកបំពាក់នៅលើបណ្ដាញសង្គមរហូតដល់ចប់ការប្រកួតទល់នឹង Celta Vigo ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ជាមួយចេតនាបង្កការបែកធ្លាយព័ត៌មានក្រុមនិងឱ្យកីឡាករផ្ដោតអារម្មណ៍បានល្អ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ រូបនេះមិនសប្បាយចិត្តឡើយចំពោះព័ត៌មានដែលកីឡាករ Man Utd បង្ហោះលើ Twitter, Facebook, Snapchat និង Instagram ហើយបានដាក់ចេញវិធានការនេះដើម្បីគ្រប់គ្រងអ្វីដែលពួកគេត្រូវបានអនុញ្ញាតឱ្យបង្ហោះ ៕ដេវីត

...

Red (3) Leicester City v Manchester United - The FA Community Shield Red (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print