ភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសមួយនៅពាក់កណ្តាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុ ស្រ្តីឈឺពោះឆ្លងទន្លេបានធ្វើដំណើរតាមម៉ូតូរ៉ឺម៉កកង់៣ចេញពីផ្សារអូរឫស្សី ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីឆ្លងទន្លេ ។ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈឺពោះកើតបានកូនប្រុសមួយតែម្តង ។
ក្រោយកើតហេតុ រថយន្តមន្ទីរពេទ្យកាល់ម៉ែតបានមកដឹកស្ត្រីជាម្តាយ និងទារកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ៕ ស រស្មី
...