បងកាប់ប្អូន២ពូថៅក្នុងវង់ផឹកសុីដោយសារទំនាស់ពាក្យសម្ដី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗបន្ទាប់ពីបងប្រុសកាប់២ពូថៅដោយសារតែមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចក្នុងវង់ផឹកសុី។ ក្រោយបង្ករបួសស្នាមរួចជន ដៃដល់ជាបងបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រីង ឃុំ ទួលសាលា ស្រុកបសេដ្ឋ បង្កឡើងដោយ ជនសង្ស័យឈ្មោះ ប៉ែន អាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រីង ឃុំទួល សាលា ស្រុកបសេដ្ឋ។ មុនពេលកើតមាន ទំនាស់រូបគេ បានផឹកសុីទាស់ពាក្យសម្ដី គ្នាជាមួយប្អូនបង្កើតរបស់ខ្លួនឈ្មោះ ប៉ែន អុីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ បន្ទាប់មកជនល្មើសជាបងក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះ ចំនួន២ពូថៅត្រូវត្រង់ក្បាល១ពូថៅ និង ត្រង់ស្លឹកត្រចៀកខាងឆ្វេង១ពូថៅបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីជួយ សង្គ្រោះអាយុជីវិត។

ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកពូថៅ ១នៅកន្លែងកើហេតុ។ ករណីនេះកម្លាំង ជំនាញកំពុងសហការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាម នីតិវិធី៕ សេនាស័ក្តិ

...

tra (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print