ក្រុមស្ទាវ៣នាក់រក្សាទុកថ្នាំញៀននិងប្រើប្រាស់ដោយខុសច្បាប់ត្រូវនគរបាលឃាត់ខ្លួន                    

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវៗចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធការរក្សាទុកនិងចរាចរថ្នាំញៀនខុសច្បាប់ កាលពីម៉ោង១០ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវម៉ុងឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើនោះមានទី១/ឈ្មោះ ឃុត ចំរើន ភេទប្រុសអាយុ១៨ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិសែនសុខ១សង្កាត់ឃ្មួញ ទី២/ ឈ្មោះ រីន សុខគា អាយុ២៥ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ទី៣/ ឈ្មោះ ធឿន ធី អាយុ២២ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ការឃាត់ខ្លួននោះប៉ូលិសបាននិយាយថា មុនដំបូងសមត្ថកិច្ចបានប្រទះឃើញមានក្រុមក្មេងស្ទាវ ខាងលើចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ៊្សុយគីនិក ពាក់ស្លាកលេខខេត្តកណ្តាល1P-1664 បើកបរដោយឈ្មោះ ឃុត ចំរើន និងឈ្មោះរីន សុខគា ជិះខាងក្រោយ នៅវេលាម៉ោង១០កន្លះយប់ថ្ងៃទី៤ ខែឧសភា នេះ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យមើលខ្លាចមានលាក់ទុកអាវុធខុសច្បាប់ តែនៅពេលឆែកឆេរពុំមានប្រទះឃើញអ្វីទេ។

ប្រភពបន្តថា បន្តិចក្រោយមកក៏បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកMSX គ្មានស្លាកលេខ ជិះតែម្នាក់ឯងបើកបរដោយឈ្មោះ ធឿន ធី  ក៏ឃាត់ត្រួតពិនិត្យប្រទះឃើញមានថ្នាំញៀនចំនួន២កញ្ចប់ នៅក្នុងហោប៉ៅ ទើបឃាត់ខ្លួនតែម្តង។

ចំណែកជន២នាក់ផ្សេងទៀតដែលឃាត់ឆែកឆេរពុំឃើញមានអ្វី ក៏ត្រូវបាននាំខ្លួនយកមកត្រួតពិនិត្យទឹកនោមដែរ ហើយលទ្ធផលពួកគេមានផ្ទុកសារធាតុថ្នាំញៀននៅក្នុងខ្លួន ទើបឃាត់ខ្លួនទាំងអស់គ្នាតែម្តង ដោយចោទប្រកាន់ថា ពួកគេទាំង៣នាក់ប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់និងត្រៀមបញ្ជូនទៅតុលាការ៕ តុង សីហា

...

tong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print