ធ្វើទាហានផងធ្វើការសន្តិសុខផង ដេកស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាផង ធ្វើជាសន្តិសុខស៊ីឈ្នួលយាមផ្ទះឲ្យគេផង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើប៉ៅអីឈើដោយសារជំងឺគាំងបេះដូងហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាកសព ត្រូវបានគេស្គាល់ឈ្មោះឆាយ ដារ៉ា ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធា និងជាបុគ្គលិកសន្តិសុខ របស់ក្រុមហ៊ុន D S P security co,ltd មានស្រុកកំណើតនៅភូមិព្រៃស្វាយ ឃុំ ចុងអំពិល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។

បើតាមស្ត្រីម្នាក់ជាម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា គាត់បានទំនាក់ទំនងក្រុមហ៊ុនសន្តិសុខDSPរកបុគ្គលិកមកជួលយាមផ្ទះរបស់គាត់ ហើយជនរងគ្រោះ(សព) ឈ្មោះ ឆាយ ដារ៉ា បានមកយាមផ្ទះគាត់រាល់យប់ ។ នៅព្រឹកថ្ងៃកើតហេតុគាត់បានឮសូរគេចុចកណ្តឹងនៅទ្វាររបងគាត់ក៏ចុះមកហៅឲ្យសន្តិសុខ នេះទៅបើកទ្វារតែគេមិនភ្ញាក់ក៏ដើរទៅចាប់អង្រួន ក៏ស្រាប់តែរឹងក្រញង់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអង្គភាពគេ និងប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកត្រួតពិនិត្យសាកសព។

សាកសពត្រូវបានមន្ត្រីជំនាញរបស់សមត្ថកិច្ចសន្និដ្ឋានថា គាត់ស្លាប់ជំងឺខ្យល់គឬគាំងបេះដូង ពុំមានពាក់ព័ន្ធក្នុងអំពើមនុស្សឃាតអ្វីទេ ហើយបានយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ តុង សីហា

...

tong (1) tong (2) tong (3) tong (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print