លោក បុឹល កុសលថា ល្បែងហ្គេមសុីសងគ្រប់ប្រភេទអាចកើតមានបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកបុឹល  កុសល ថាល្បែងសុីសងគ្រាប់ប្រភេទអាចកើតមានឡើងនូវបទល្មើសផ្សេងដូចច្នេះយើងត្រូវតែលប់បំបាត់ចោលឲ្យអស់តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

លោកអភិបាលខណ្ឌលើកឡើងយ៉ាងដូចច្នេះក្នុងពិធីវាយកម្ទេចចោលទូហ្គេមចម្រុះចំនួន៨២ទូ កាលពីរសៀលថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៧ ដែលប្រារពធ្វើនៅក្នុងសាលាខណ្ឌសែនសុខ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនិងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរ នោះសាលាខណ្ឌសែនសុខបានវាយកម្ទេចទូរហ្គេមប្រភេទល្បែងស៊ីសងចំនួន៨២ទូ ក្នុងនោះមានទូវាយពង់ និងប្រណាំងសេះចំនួន៦៨ទូនិងទូហ្គេមបាញ់ត្រីចំនួន១៤ទូ ដែលគ្មានច្បាប់អនុញ្ញាតត្រូវបានវាយកម្ទេច។

លោកអភិបាលបានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៨២ទូនេះ ត្រូវបានរឹបអូសពីកន្លែងធ្វើអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌសែនសុខខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។

គួររំលឹកផងដែរថា ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គមទាំងនោះហើយ ដែលបំផ្លាញលុយកាក់ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។

អាជ្ញាធរបាននិយាយថា លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សន្ដិសុខសង្គមតាមរយៈការលេងហេ្គមបាញ់ត្រីអស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដទៅជាអំពើលួច ឆក់ ប្លន់ដែលបង្កអសន្ដិសុខក្នុងសង្គមជាដើម ។

ក្នុងឱកាសនោះដែលោក បុឹល កុសល អភិបាលខណ្ឌសែនសុខក៏បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបអាជីវកម្មល្បែងសុីសងត្រូវតែបញ្ឈប់អាជីវកម្មទាំងនោះទៅ ព្រោះថាវាជារបរខុសច្បាប់និងធ្វើយុវ័យមួយចំនួនដើរក្នុងផ្លូវខុស៕ តុង សីហា

...

tong (4) tong (1) tong (3) tong (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print