ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះធម្មជាតិរន្ទះបាញ់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរបួសធ្ងន់ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយខ្យល់ផ្គររន្ទះ ។

ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១៤ និង៤០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីមូលដ្នានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ ធឿន សុខចេន អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុច និងភូមិ-ឃុំកើតហេតុខាងលើ មានទីលំនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ ឈន ញឹុក អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំជាមួយគ្នា។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅគ្រាដែលជនរងគ្រោះគាត់កំពុងធ្វើដំណើរ(ដើរ)ចេញពីចំការ ខណៈដែលពួកគាត់បានឃើញមេឃពណ៏ខ្មៅកល់រកភ្លៀង តែជាអកុសល់នៅពេលពួកគាត់កំពុងដើរក៍បានធ្លាក់ភ្លៀងរលឹមស្រេចៗ លាយឡំដោយខ្យល់ខ្លាំង ផ្គរ និងរន្ទះ ស្រាប់តែមានភ្នែកបន្ទោលឆ្វាកៗខ្លាំៗរួចរន្ទះបាញ់គ្រាំងតែម្តង បណ្ដាលឲ្យពួកគាត់ដេកដួលលើព្រះធណីរដូករណេលគួរឲ្យរន្ធត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមៗនោះអ្នកភូមិក្បែខាងបានផ្តល់ព័ត៌មានដល់សមត្តកិច្ច និងបានសហការគ្នាបញ្ជូនស្រ្តីរងរបួសទៅព្យាបាលនៅមណ្ឌលសុខភាពប្រមោយ ចំណែកសាកសពស្រ្តីរងគ្រោះ(ស្លាប់)បានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន

...

pursat3 pursat4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print