ទឹម រដ្ឋា ជំនួសតំណែង សារ៉ាយ សក្កណា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដ ល្បីឈ្មោះកញ្ញាទឹម រដ្ឋា បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រកាសតារា តំណាងហាងកែសម្ផស្សហ្ស៊ីណូជំនួស តំណែងតារាសម្តែងសារ៉ាយសក្កណា ។ ទោះជាមិនមានកិច្ចសន្យាជាមួយនឹងហាងនេះក្តីក៏នាងគ្រាន់តែមានកិច្ចការងារមួយ ចំនួនទាក់ទងនឹងការផ្សព្វផ្សាយប៉ុណ្ណោះគ្រាដែលម្ចាស់ហាងអ្នកនាងសារ៉ាយ សក្កណាមមាញឹកខ្លាំងនឹងការងារ និងការ រស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះ។

ប្រភពពីអ្នកទទួលខុសត្រូវហាងបានអះអាងថាកាលពីមុនហាងនេះដែលជា ម្ចាស់ហាងគឺជា Brand Ambassader តែដោយសារតែអ្នកនាងឧស្សាហ៍ចេញទៅអាមេរិកពេកទើបសម្រេចតែងតាំងទឹម រដ្ឋាឲ្យកាន់តំណែងជំនួស។ យ៉ាងណាមិញ មានការបញ្ជាក់ថា ទឹម រដ្ឋាមិនមានកុង ត្រា ជាមួយនឹង ហ្ស៊ីណូឡើយ ដោយនឹង បន្តឬបញ្ចប់អាស្រ័យលើជំហររបស់ទឹម រដ្ឋា ប៉ុណ្ណោះ។ក្រោយត្រូវបានតែងតាំង ជាអ្នកតំណាងប្រចាំហាងកែសម្ផស្ស ហ្ស៊ី ណូ ជំនួសតំណែងអ្នកនាង សារ៉ាយ សក្ខណា ភ្លាម ទឹម រដ្ឋា ក៏បានបង្ហាញពី ជំហរ ដាំសក់ និង ចិញ្ចើម ដែលមានជា លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែល នាំមកដល់ដោយហាងមួយនេះផងដែរ។

នាងលើកឡើងថា ប្រការដែលនាងសម្រេចចិត្តមកធ្វើការនៅទីនេះគឺមិនមែនតែហេតុផលនៃបក្ខពួកឬសែស្រឡាយអ្វីដែរ។ នាងថា នៅទីនេះ(ហ្ស៊ីណូ)មានអ្នកឯកទេសជំនាញពិតប្រាកដដែលផលិតផលរបស់គាត់គឺមានការនាំចូលពីអាមេ រិកពិតៗទាក់ទងនឹងការប្រើសេវាកម្ម សម្រស់ដែលមានបទពិសោធន៍យូរឆ្នាំមកហើយទើបធ្វើឲ្យនាងសម្រេចចិត្តទទួលយកការងារដែលច្បាស់លាស់នេះផងដែរ។ ទឹម រដ្ឋាបានថ្លែងទៀតថា នាងសប្បាយចិត្តដែលនាងទទួលយកសេវាកម្មនៅហ្ស៊ី ណូជួយការកែកុនឲ្យសម្រស់នាងស្អាតបន្ថែមទៀតដែលស្តង់ដារមកពី អាមេរិកពិតៗ។

នាងមានជំនឿលើហ្ស៊ីណូគ្លីនិកមិន បាច់ហោះហើរលើទៅប្រទេសគេនោះទេអាចមកទីនេះបានហើយអ្វីដែលនាងអាចប្រាប់ចង់បញ្ជាក់ដែរនោះ។ នាងថាក្នុង នាមជាអ្នកផ្សព្វផ្សាយអ្វីដែលនាងចង់ បង្ហាញមុនគេគឺបច្ចេកទេសដាំសក់ឲ្យ មានឡើងវិញនិងបណ្តុះរោមចិញ្ចើមដោយ មានអ្នកឯកទេសជំនាញៗតែម្តង៕ វឌ្ឍនា

...

Ratha-Sakhna (1) Ratha-Sakhna (6) Ratha-Sakhna (3) Ratha-Sakhna (2) Ratha-Sakhna (7) Ratha-Sakhna (4) Ratha-Sakhna (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print