ឃាត់មុខសញ្ញាជួញដូរថ្នាំញៀន ប្រភេទម៉ាទឹកកក បាន៣នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ មុខសញ្ញាជួញដូរថ្នាំញៀនប្រភេទម៉ាទឹកកក៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លូនបានជាបន្តបន្ទាប់ ។ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោងវេលាម៉ោង១ និង១០នាទី  ថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្នុងភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា សង្ស័យទាំង៣នាក់ ១-ឈ្មោះ ស៊ឹម រក្សា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ។ ទីលំនៅបច្ចុប្បន្នភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្ត្តស្នួល ខេត្តកណ្តាល , ២-ឈ្មោះ ឆើត ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត នៅភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្តាល និង ៣-ឈ្មោះសែម ប៉ូរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិព្រៃលួង សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន២កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ និង១កញ្ចប់មធ្យម , ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកអង្គស្នូលបានឲ្យដឹងថា មុនការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំង ជំនាញអធិការដ្ឋានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ ទើបកម្លាំង យើងចុះទៅបង្ក្រាបឃាត់ខ្លួនចំនួន១នាក់ និងដកហូតថ្នាំញៀន១កញ្ចប់មធ្យម ។ បន្ទាប់មកបន្តឃាត់ខ្លួនបាន ១នាក់ទៀត ។ កម្លាំងបន្តចុះឆែកឆេរក្នុងផ្ទះជនសង្ស័យឈ្មោះ ឆើត ម៉ាប់ រកឃើញឧបករណ៍វេចខ្ចប់មួយចំនួន ថ្នាំ១កញ្ចប់ធំ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ឹម រក្សា ហៅវិសាល) ។

តាមចម្លើយសារភាពឈ្មោះ ស៊ឹម រក្សា ខ្លួនទៅទិញថ្នាំម្ដុំផ្សាដីហុយ មិនស្គាល់ឈ្មោះ យកមកឲ្យបក្ខពួកខ្លួនដើរ លក់បន្ត ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print