ភ្នំពេញ៖ យុវជនម្នាក់បានមកដេកហើយហូរឈាមពេញខ្លួន ដោយមិនដឹងមូលហេតុ នៅក្បែរស្ពានអាកាសក្បាលថ្នល់ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០២នឹង១០នាទីយប់ឈានចូលថ្ងែទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្បែរនៅស្ពានអាកាសព្រះមុនីវង្ស ស្ថិតក្និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព៌ត៏មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវវ័យម្នាក់មិនដឹងថាដើរមកពីណានោះទេស្រាប់តែមកដេកក្បែរស្ពានអាកាសព្រះមុនីវង្ស ហើយមានហូរឈាមពេញខ្លួន មិនដឹងថាត្រូវអ្នកណាវាយនោះទេបានជាមានហូរឈាមពេញខ្លួនទៀត ខណះដែលប្រជាពលរដ្ឋបានឃើញដូចនេះ ក៏បានទាក់ទងទៅកាន់មន្ទីពេទ្យអោយមកយក យុវជនខាងលើ ពេលដែលរថយន្តរបស់មន្ទីពេទ្យមកដល់ហើយ បានជួយលើកយុវជនដែលរងរបួសធ្ងន់ខាងលើ ប៉ុន្តែយុវជននោះបាននិយាយថា គាត់មិនអីទេ មិនបាច់ដឹកខ្ញុំយកទៅទេ ពេលដែលលឺដូចនេះ រថយន្តរបស់មន្ទីពេទ្យក៏បានបើករថយន្តត្រលប់ទៅវិញ មួយសន្ទុះក្រោយមកយុវជនខាងលើបានដើរចេញទៅទាំងខ្លួនកំពុងតែមានឈាមពេញទាំងខ្លួនទៅបាត់តែមង្តមិនដឹងថាទៅណាទៀតទេ ៕ ស រស្មី











