នារីម្នាក់ជាឈ្មួញកណ្តាលរកស៊ីទិញ-លក់គ្រាប់ស្វាយចន្ទីខាត បែរជាកុហកសមត្ថកិច្ចថា «ចោរប្លន់អស់លុយ ជាង៥ម៉ឺដុល្លារទៅវិញ»

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នារីម្នាក់មានគំនិតទុច្ចរិត ដោយសារពុំមានប្រាក់សងម្ចាស់បំណុលគេ បែរជាប្ដឹងរាយការណ៍ថា មានករណី «ប្លន់ និង ជួញដូរគ្រឿងញៀន» បង្កឲ្យមានភាពចលាចលផ្អើលអស់មជ្ឈដ្ឋានទូទៅ ។

 ហេតុការណ៍ភូតហក់សមត្ថកិច្ចបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ ២២២ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ  ។

នារីសង្ស័យឈ្មោះ ឡេង សុជាតា ហៅស្រីហេង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ។

តាមការឆ្លើយបំភ្លឺពីនារីសង្ស័យខាងលើបានឲ្យដឹងថា មូលហេតុរាយការណ៍ភូតសមត្ថកិច្ចថា «ករណីប្លន់ និង ជួញដូរគ្រឿងញៀន» គឺដោយសារមុខរបររកស៊ីទិញ-លក់គ្រាប់ស្វាយចន្ទីខាត រហូតជំពាក់ប្រាក់អ្នករកស៊ីដូចគ្នា ក្នុង នោះជំពាក់ឈ្មោះរួមមាន ៖

១-ឈ្មោះ ហេង ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ចំនួន $៣០០០០ (បីម៉ឺនដុល្លារ)

២-ឈ្មោះ ហេង សៀកឡេង ភេទស្រី នៅភូមិស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ចំនួន $១០០០០ (មួយម៉ឺនដុល្លារ)

៣-ឈ្មោះ គង់ គឹមញ៉ាន ភេទស្រី នៅភូមិដីក្រហម ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ចំនួន $៥០០០ (ប្រាំពាន់ដុល្លារ)

៤-ឈ្មោះ ស្រី វេត ភេទស្រី នៅភូមិនៅភូមិដីក្រហម ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ចំនួន              $៥០០០ (ប្រាំពាន់ដុល្លារ)

៥-ឈ្មោះ ងួន វណ្ណៈ ភេទប្រុស នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ចំនួន $៥០០០ (ប្រាំពាន់ដុល្លារ) ។

សរុបទឹកប្រាក់មានចំនួន$៥៥០០០ (ប្រាំម៉ឺនប្រាំពាន់ដុល្លារ) ដោយពុំមានប្រាក់សងម្ចាស់បំណុល ទើបនារី សង្ស័យឈ្មោះ ឡេង សុជាតា ហៅស្រីហេង មានគំនិតទុច្ចរិតបង្កចលាចលផ្អើលអស់មជ្ឈដ្ឋានទូទៅ រហូតប្ដឹងរាយការណ៍ទៅសមត្ថកិច្ចថា «មានករណីប្លន់ និងជួញដូរគ្រឿងញៀន»តែម្ដង ។

គួរបញ្ជាក់ថា មិនមានករណីប្លន់ និងជួញដូរគ្រឿងញៀនទាំង២ករណីខាងលើកើតឡើងនេះទេ ៕ វណ្ណះ

...

6d7c47e5-2f2e-4bcd-9a91-a9cc2c3ed7a6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print