ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីនារីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់កំពុងដើរនិយាយទួរស័ព្ទដៃតាមផ្លូវ ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់បានសម្រេច បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ខែ ឧសភាឆ្នាំ២០១៧ តាមផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ១មានឈ្មោះ រតនា ស៊ាន ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅម្ដុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ ។

បើតាមប្រភព ព័ត៌មាន ពី នារីរងគ្រោះ បាន ប្រាប់ឲ្យ ដឹង ថាបានអោយដឹងថាមុនពេលកើតហេតុរូបខ្ញុំទើបតែចេញពីញាុំអីជាមួយមិត្តភក្រ័ មួយសន្ទុះក្រោយមកក៏មានមិត្តភក្រ័តេទួរស័ព្ទមកហើយបានដើរនិយាយទួរស័ព្ទតាមផ្លូវក៏ស្រាបតែលេចមុខជនសង្ស័យ២នាក់ក៏បានមកធ្វើសកម្មភាពឆក់ទួរស័ព្ទដៃម៉ាកiPhone ពេលនោះជនរងគ្រោះក៏បានឃើញទាន់ក៏ស្រែកថាចោរៗតែដោយសារគ្មានអ្នកណាជួយដេញចាន់អោយនោះទេទើបជនសង្ស័យជិះមូ៉តូរត់គេចបាត់សម្រោលតែមង្តទៅ។

ក្រោយកើតហេតុនារីរងគ្រោះបានតេទៅទួរស័ព្ទដៃរបស់ខ្លួនស្រាប់តែជនសង្ស័យបានលើកទួរស័ព្ទទៀតបាននិយាយជាមួយនារីរងគ្រោះថាបើចង់បានទួរស័ព្ទវិញមកយកនៅម្ដុំស្ទឹងមានជ័យមកហើយក៏បិតទួរស័ព្ទតែមង្ត។

ក្រោយកើតហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង១ទេដោយប្រាប់ភ័យពេកចាំស្អែកចាំទៅដាក់ពាក្យបណ្ដឹង៕  ស រស្មី

...

9f050ae7-aa6e-485e-8b1d-9ad9d195d84e a8a73bac-3003e9c a8a73bac-3036-4c38-bafb-831d55503e9c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print