បង្រ្កាបជនសង្ស័យ១១នាក់ ដកហូតវត្ថុតាងនិងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានកិច្ចសម្របសម្រួលរវាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង កម្លាំងមន្រ្តីជំនាញខេត្តទាំងពីបានសហការគ្នាយ៉ាងល្អប្រសើចុះប្រតិបត្តិការបង្រ្កាបករណីមុខសញ្ញាប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងធ្វើការអនុវត្តន៍ជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ពីកន្លែងផ្សេងៗគ្នា។

កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋានគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់បានឲ្យដឹងថា កិច្ចសហការគ្នាក្នុងប្រតិបត្តិការខាងលើចាប់ផ្ដើមអនុវត្តន៍ឡើងនៅម៉ោង១០ និង៣០នាទីព្រឹករហូតដល់រសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅខេត្តកំពង់ឆ្នាំង ក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យ ទី១ ឈ្មោះ យ៉េត ហុីម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ទី២ ឈ្មោះ មន្នី ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ជនទាំង ២នាក់នេះ កម្លាំងដកហូត ម្សៅពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥កញ្ចប់តូច និងម៉ូតូធុនធំចំនួន ១គ្រឿងម៉ាក ភូសា មុខសញ្ញាចែកចាយ ទី៣ ឈ្មោះ សាយ អូន ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ ទី៤ ឈ្មោះ សាយ ជីរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ ទី៥ ឈ្មោះ វឿន និត ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ០៣នាក់ បច្ចុប្បន្ន រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ និងទី៦ ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ ។ បច្ចុប្បន្ន រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ អ្នកទាំង ០៤នាក់នេះ សញ្ញាប្រើប្រាស ដកហូតនៅរថយន្តកាមរីឆ្លាមពណ៏ត្រីឆ្លូញចំនួន ១គ្រឿង ពាក់ស្លាកលេខ 2J 3770 (កម្មសិទ្ធឈ្មោះ ចាន់ បញ្ញា) និងម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G 3849 ជនសង្ស័យទាំងចំនួន ០៦នាក់ រួមទាំងវត្ថុតាង និងសម្ភារ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រក្សាទុក និងអនុវត្តន៍តាមនីតិវិធី។

ដោយឡែកប្រភពីការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនារសៀលថ្ងៃដដែលដែរថា កម្លាំងមន្រ្តីជំនាញក្រុងពោធិ៍សាត់ធ្វើការបង្រ្កាបឃាត់ខ្លួនបានចំនួន ០៥នាក់ទៀត នៅភូមិថ្នល់ជប៉ុន និងភូមិស្ទឹងតូច សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថាជនសង្ស័យទាំងចំនួន ០៥នាក់ ទី១ ឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី២ ឈ្មោះ ធាយ សីហា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំបឹងខ្នារ ស្រុកបាកាន ទី៣ ឈ្មោះ ឡុង បូរី ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី៤ ឈ្មោះ ជ័យ មួយហេង ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ និងទី៥ ឈ្មោះ ភឿន រង្សី ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ២នាក់នេះ បច្ចុប្បន្ន រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។

ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា ក្នុងនោះកម្លាំងដកហូតបានរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច ដបជ័រសំរាប់ប្រើប្រាសចំនួន ០៥ ទុយោចំនួន ០១ដុំ ឧបករណ៍សំរាប់ប្រើប្រាសគ្រឿងញៀនមួយកម្លេរ ទូរស័ព្ទដៃចំនួន២គ្រឿង ដាវចំនួន ០៣ កាំភ្លើងស្នប់ចំនួន ០១ដើម និងម៉ូតូចំនួន ០៣គ្រឿង ហើយទាំងវត្ថុតាង ទាំងសម្ភារ និងជនសង្ស័យទាំងចំនួន៥នាក់ បាននឹងកំពុងបំពេញនីតិវិធីនៅការិយាល័យជំនាញនៃស្នងការដ្ឋានគរបាលខេត្ត ដើម្បីបញ្ជូនបន្តតាមបច្ចេកទេសទៅសាលាដំបូងខេត្ត៕ បឹុម ពិន

...

Pusat-1 Pusat-2 Pusat-3 Pusat-4 Pusat-5 Pusat-6 Pusat-7 Pusat-8 Pusat-9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print