ការសម្រេចបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅប្រទេសស៊ីរី របស់រុស្សុី អុីរ៉ង់ និងទួរគី អាចបង្កឲ្យប៉ះទង្គិចគ្នាជាមួយអាមេរិក

ចែករំលែក៖

ការបង្កើតតំបន់គ្រប់គ្រងដែនអាកាស នៅក្នុងប្រទេសស៊ីរីរបស់រុស្ស៊ី អុីរ៉ង និងទួរគី អាចបង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយ អាមេរិកនិងសម្ពន្ធមិត្ត ក្នុងពេលដែល យន្តហោះ ចម្បាំងអាមេរិកហោះហើរចូល ក្នុងដែនអាកាសនោះអាចរងការបាញ់ប្រហារពី រុស្ស៊ី។

ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពបង្កើតតំបន់គ្រប់គ្រងដែនអាកាស របស់ ប្រទេសទាំងបី គឺក្នុងគោលដៅការពាររបបដឹកនាំរបស់ស៊ីរី គេចផុតពីការវាយប្រហារតាមដែនអាកាសពីសត្រូវ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេល ដែលអុីស្រាអែល បើកការវាយប្រហារពីយន្តហោះចម្បាំងទៅលើទីតាំងឃ្លាំងអាវុធរបស់ស៊ីរី ដែលអីុស្រាអែលចាត់ទុកថា អាវុធទាំងនោះសម្រាប់ក្រុមហេប៊ូឡាស ប្រឆាំង អុីស្រាអែល។

នៅពេលនេះដែរអាមេរិកនិងលោកខាងលិចមិនទាន់មានប្រតិកម្មអ្វីជុំវិញការបង្កើត តំបន់គ្រប់គ្រងដែនអាកាសនោះនៅឡើយទេ។ កន្លងមកអាមេរិកក៏បានបង្កើតទីតាំងគ្រប់គ្រងដែនអាកាស នៅតំបន់ដែលអាមេរិកដាក់ទាហាននៅទីនោះដែរ ដើម្បីបញ្ចៀស ការវាយប្រហារ តាមដែនអាកាសពីរុស្ស៊ី។

ការបង្កើតទីតាំងខាងលើបានបង្ហាញយ៉ាងច្បាស់ថា ទឹកដីស៊ីរីនឹងត្រូវបែងចែកយ៉ាងច្បាស់ សម្រាប់គ្រប់គ្រង រវាងរុស្ស៊ី ស៊ីរី អុីរ៉ង់ ទួរគី និងម្ខាងទៀតមានអាមេរិកនិងសម្ពន្ធមិត្ត។

សូមបញ្ជាក់ផងដែរថាប្រទេសរុស្សុី ប្រទេសទួរគី និងអុីរ៉ង់ បានចុះហត្ថលេខា រួមគ្នា កាលពីថ្ងៃអង្គារ ក្នុងការបើកឲ្យមានដំណើរការតំបន់សុវត្ថិភាព៤កន្លែង នៅក្នុង ប្រទេសស៊ីរី។

លោករដ្ឋមន្ត្រីការបរទេស Kairat Abdarankhmanov ដែលបាននិយាយថា តំបន់សុវត្ថិភាព Safe Zones ដែលជាតំបន់ សម្រាប់ នៃការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាដាក់គ្នា គ្រប់ភាគីជាកន្លែងសម្រាប់ធ្វើឲ្យប្រសើរឡើង ក្នុងសេវាកម្មផ្តល់ជំនួយមនុស្សធម៌ និងបង្កើតឲ្យមានភាពប្រសើរឡើងនៃលក្ខណ្ឌនានា សម្រាប់កិច្ចចរចាន យោបាយស្វែងរកសន្តិភាពជូនប្រទេសស៊ីរី ឡើងវិញ។

គួរបញ្ជាក់ថា តំបន់សុវត្ថិភាពទាំង ៤រួមមាន មួយនៅក្នុងខេត្ត Idlib ខេត្តHoms នៅភាគខាងកើតខេត្តGhouta និង តំបន់មួយទៀតនៅភាគខាងត្បូង ខេត្តGhouta ដដែល ជាកន្លែងមានសកម្មភាព ប្រយុទ្ធគ្នាច្រើន រវាងក្រុមកងកម្លាំងរដ្ឋា ភិបាល នឹងក្រុមប្រឆាំងរដ្ឋាភិបាល។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កាលពីរសៀលថ្ងៃទី៣ឧសភា លោកប្រធានាធិបតីរុស្ស៊ីពូទីនបានទទួលជួបចរចាជាមួយសមភាគីទួរគី លោកអ៊ែរដូហ្កាន នៅ ឯនិវេសនដ្ឋានជាយក្រុង Sochi មាត់សមុទ្រ ខ្មៅ។ កិច្ចចរចានេះបានពន្យារទៅអស់៣ ម៉ោង ដោយផ្តោតទៅលើទំនាក់ទំនងទ្វេ ភាគី និងបញ្ហាស៊ីរីជាទីដែលរុស្ស៊ីនិងទួរគី រួមជាមួយអ៊ីរ៉ង់ដើរតួជាអ្នកធានាដល់បទឈប់បាញ់ ដើម្បីរកដំណោះស្រាយតាមផ្លូវនយោបាយឲ្យវិបត្តិនៅទីនោះ។

លើកមុន ប្រមុខរដ្ឋរុស្ស៊ីបានទទួលជួបលោកប្រធានាធិបតីទួរគីអ៊ែរដូហ្កាន គឺនៅវិមានក្រិមឡាំង ថ្ងៃ១០មីនា។ កាលណោះលោកពូទីនកត់សម្គាល់ថា ទំនាក់ ទំនងរុស្ស៊ី-ទួរគីឡើងដល់”កម្រិតយ៉ាង ស័ក្តិសម” ចំណែកលោកអ៊ែរដូហ្កានបានហៅលោកពូទីន ថាជា”ប្រិយមិត្តខ្ញុំ”។

ដោយ បូកសរុបលទ្ធផលនៃកិច្ចចរចាកាលពីម្សិលមិញ ក្នុងសន្និសីទសារព័ត៌ មានរួមគ្នា លោកពូទីនថ្លែងថា “ទំនាក់ ទំនងរុស្ស៊ី-ទួរគីឥឡូវ បានស្តារមកវិញក្នុងចរន្តប្រក្រតី។ ជាឧទាហរណ៍ វិនិយោគទុនពីខាងម្ខាងៗមានទំហំដល់១០.០០០លានដុល្លារ។ ប្រាកដណាស់ដែលគូភាគីបាន និយាយច្រើនអំពីសហប្រតិបត្តិការ វិស័យ ថាមពល ដែលមានន័យយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងពីរ។ លោកពូទីនរំលឹកថា រុស្ស៊ីធានាបានដល់៥៥%នៃតម្រូវការទួរគីខាងឧស្ម័នធម្មជាតិ, ៣៣%ខាងធ្យូងថ្ម, ១៨% ខាងប្រេងឆៅ។

តាមលោកពូទីន គូភាគីបានឯកភាពគ្នា ថា គឺក្នុងឆ្នាំនេះដែលរុស្ស៊ីនឹងចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័ន២ខ្សែ ថ្មី លូនតាមបាត សមុទ្រខ្មៅ ទៅកាន់ឆ្នេរប្រទេសទួរគី ដោយមួយខ្សែៗអាចបង្ហូរក្នុង១ឆ្នាំៗ ឧស្ម័នរុស្ស៊ី ១៥.៧០០លានម៉ែត្រគូប គឺមួយខ្សែ សម្រាប់ប្រទេសទួរគីផ្ទាល់ ហើយមួយខ្សែទៀតសម្រាប់បង្ហូរបន្តទៅសហភាពអឺរ៉ុប។ ខាងថាមពលដែល មូស្គូ វិនិយោគសរុប ២២.០០០លានដុល្លារ ទៅក្នុងការសាងសង់ស្ថានីយអគ្គិសនីបរមាណូទី១ នៅទួរគីសង់ដោយពួកអ្នកឯកទេសរុស្ស៊ី។

តបនឹងសំណូមពរលោកអ៊ែរដូហ្កានឲ្យមូស្គូលុបចោលរាល់ទណ្ឌកម្មប្រឆាំងទួរគី ទៅ ដ្បិតវារារាំងដល់ការផ្លាស់ប្តូរពាណិជ្ជ កម្ម។ លោកពូទីនបានថ្លែងថា តាមពិតជា លទ្ធផលនៃកិច្ចចរចា ទណ្ឌកម្មនេះត្រូវ សន្មតថា លុបសឹងអស់ទៅហើយ លើកលែងតែបម្រាមហាមមិនឲ្យនាំប៉េងប៉ោះទួរគីចូលរុស្ស៊ី ព្រោះវានៅប៉ះពាល់នៅឡើយ ដល់ផលប្រយោជន៍ពួកម្ចាស់កសិដ្ឋានរុស្ស៊ីដែលបានខ្ចីលុយពីធនាគារ ដើម្បីដាំដំណាំ នេះ។

លោកអ៊ែរដូហ្កានបានអះអាងថា លទ្ធផលនៃកិច្ចចរចារបស់គាត់ជាមួយលោក ពូទីននឹងត្រូវគេឃើញ“ច្បាស់ ក្រឡែត” ក្នុងប៉ុន្មានថ្ងៃទៀត។ តាមប្រសាសន៍គាត់៖ទួរគីស្ថិតនៅកៀកជាប់នឹងមិត្តរុស្ស៊ី ក្នុងការប្រយុទ្ធទល់នឹងភេរវនិយម”។ ភេរវនិយម មិនទទួលស្គាល់ព្រំដែនទេ។ ទួរគីនិងរុស្ស៊ីកំពុងរែកលើស្មាខ្លួន នូវការងារហ្មត់ចត់ ណាស់ នូវនាទីទទួលខុសត្រូវធំធេងណាស់ចំពោះវាសនាស៊ីរី ប្រទេសដែលមានព្រំ ដែន៩០០គ.មជាប់នឹងទួរគី៕

index gettyimages-148508851 putin-rouhani-11-15-e1470635704491-680x365-c

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print