បាញ់២គ្រាប់ប្លន់យកម៉ូតូសង់ឌ្រីម២០១៥មួយគ្រឿងបានសម្រេចដោយសុវត្ថិភាព 

ចែករំលែក៖

 ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធ២នាក់ បានសកម្មភាពបាញ់២គ្រាប់ ប្លន់យកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេរី២០១៥ពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានសម្រេចដោយសុវត្ថិភាព នៅចំណុចផ្លូវប៉េតុង ក្នុងបុរីវិមានសុភមង្គល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៨ និង ២០នាទីព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះមានឈ្មោះ ភ្លី សុខលីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតក្នុងភូមិទួលសិលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
តាមសម្តីរៀបរាប់របស់ជនរងគ្រោះ អោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនត្រូវបានជនសង្ស័យម្នាក់ក្នុង ចំណោមបក្សពួក២នាក់ បានហៅអោយឌុបពីចំណុចលូ៥ មកកាន់បុរីកើតហេតុខាងលើ ។ ខណៈមកដល់ ចំណុចផ្លូវស្ងាត់ជនសង្ស័យដែលអង្គុយនៅខាងក្រោយ បានយកដៃរឹត.ក បុរសរងគ្រោះ ជាហេតុបង្កអោយជន រងគ្រោះប្រដួលម៉ូតូហើយវាយតបតទៅវិញ ប៉ុន្តែកំឡុងពេលនោះស្រាប់តែលិចមុខបក្សពួករបស់គេម្នាក់ ដែល កំពុងលាក់ខ្លួនក្បែរនោះ ចេញមកជួយ ដោយមានកាំភ្លើងនៅដៃ ហើយបានបាញ់សំដៅជើងជនរងគ្រោះ តែត្រូវជនរងគ្រោះគេចទាន់ បណ្តាលអោយចំប្រឆិតមេជើងខាងឆ្វេងរបួសបន្តិចបន្តួច ។ ភ្លាមៗក្រោយការបាញ់២គ្រាប់ បុរសរងគ្រោះ មិនបានតបតអ្វីឡើយ ដោយប្រគល់ម៉ូតូអោយជនសង្ស័យតាមសម្រួល ហើយពួកគេបានជិះឌុបគ្នា រត់គេចបាត់ស្រមោលតែម្តង ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទទៅកាន់វិទ្យុ ABC ហើយខាងវិទ្យុបានទំនាក់ទំនងទៅ សមត្ថកិច្ច ទើបបង្កអោយមានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ច មូលដ្ឋាន និងមូលដ្ឋានខណ្ឌជាច្រើននាក់ចុះ អន្តរាគមន៍ ដល់ទីតាំងចំណុចធ្វើសកម្មភាព ។ ប៉ុន្តែខណៈពេលសមត្ថកិច្ចទៅដល់ បានត្រឹមតែរើសសម្បកគ្រាប់ កាំទុះកាំភ្លើងតែប៉ុណ្ណោះ គឺ២គ្រាប់ ម៉ាកកា៥៩ បន្សល់ទុកក្រោយការបាញ់ប្រហារ ។
ក្រោយការអន្តរាគមន៍ សមត្ថកិច្ចនាំជនរងគ្រោះមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីសាកសួរនាំបន្ថែមស្តីពីអំពើបាញ់ប្លន់ខាងលើ ។ នៅវេលាយប់ថ្ងៃខែដដែល សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងខាងលើ គ្រប់ផ្លូវផងដែរ និងឃើញមានកាមេរ៉ាសុវត្ថិភាពជាច្រើននៅជុំវិញនោះ ប៉ុន្តែសមត្ថកិច្ច មិនទាន់សុំម្ចាស់ផ្ទះកាមេរ៉ា នីមួយៗ ធ្វើការឆែកឆេរនៅឡើយទេ រង់ចាំទៅសុំពិនិត្យនៅព្រឹកស្អែក ដើម្បីមើលរូបភាពជនល្មើស ងាយស្រួល កំណត់ភិនភាគ ក្នុងការឈានទៅឃាត់ខ្លួនបាន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖ភារ៉ា ដង្កោ
unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print