អ៊ិន សុភិន ឲ្យចាក់បញ្ចាំងភាពយន្តដែលប៉ែន ចំរុង សម្តែងជាតួឯក

ចែករំលែក៖

ភ្នំពេញ ៖ ភាពយន្តរឿង”អាមោកលក់ម៉ាំ”ដែលផលិតកម្មមហាហង្សផលិតទុកចោលអស់រយៈពេលជាយូមកហើយនោះនឹងត្រូវដាក់បញ្ចាំអជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ។ ការផ្អាកចាក់បញ្ចាំងគឺស្របពេលដែលកន្លងមកចាងហ្វាងផលិតកម្មខាងលើគឺលោក អ៊ិន សុភិន មានបញ្ហាខ្លាំងជាមួយលោក ប៉ែន ចំរ៉ុងកាលពីជាងមួយឆ្នាំមុន។

ភាពយន្តដែលសម្ដែងដោយប៉ែនចំរុងគឺរឿង “អាមោកលក់ម៉ាំ” នឹងចាក់បញ្ចាំងបន្ទាប់ពីរឿងអាស្រូវរបស់ប៉ែនចំរុង ជាមួយអ្នកនាង ភិន សុលីសបានស្ងប់ស្ងាត់និងលែងលះគ្នារួចរាល់។លោកអ៊ិនសុភិនចាងហ្វាងផលិតកម្មមហាហង្សនិយាយថា ការសម្រេចដាក់បញ្ចាំងរឿងនេះគឺគ្មានអ្វីពាក់ព័ន្ធជាមួយលោកប៉ែនចំរុងដែលជាអតីតស្វាមីកូនស្រីរបស់លោកទេគឺផលិតកម្មសម្រេចចាក់បញ្ចាំងព្រោះរឿងនេះផលិត ចប់យូរណាស់មកហើយ។លោកបានបញ្ជាក់ថា “ខ្ញុំគិតថា វាជារឿងផ្សេងគ្នាភាពយ៉ឺតយាវក្នុងការចាក់បញ្ចាំងរឿងនេះព្រោះតែមានភាពរអាក់រអួលខ្លះៗរបស់ផលិតកម្មនិងគ្មានពេលគ្រប់គ្រាន់។ម្យ៉ាងយើងរវល់តែផ្ដោតលើរឿងភាគហើយរោងកុនគ្មានម៉ោងឱ្យយើងទើបយើងពន្យារដល់ពេលនេះ”។

បើទោះជាពើបប្រទះជាមួយលោកប៉ែនចំរុងខ្លាំងមុនតារាសម្ដែងរូបនេះលែងលះជាមួយកូនស្រីរបស់ខ្លួនក្ដីលោកអ៊ិនសុភិននៅតែអះអាងថា ភាពយន្តនេះនឹងមិនប៉ះពាល់ដល់ទីផ្សារអ្នកទស្សនានោះទេហើយលោកជឿជាក់ថា ភាពយន្តសម្រិតសម្រាំងនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។ផលិតកររូបនេះមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថាតើលោកប៉ែនចំរុងដែលជាតួឯកក្នុងរឿង “អាមោកលក់ម៉ាំ” នឹងចូលរួមសម្ពោធភាពយន្តនេះនៅក្រោយពិធីចូលឆ្នាំប្រពៃណីរួចនៅឡើយទេដោយរង់ចាំមើលពេលវេលាសិន។

ភាពយន្តរឿង “អាមោកលក់ម៉ាំ” ជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មមហាហង្សដែលសម្ដែងដោយលោកប៉ែនចំរុងនិងកញ្ញាជីជី។យ៉ាងណាភាពយន្តនេះបានផ្អឹបទុកមួយរយៈបន្ទាប់ពីប៉ែនចំរុងនិងភិនសុដាលីសដាក់ពាក្យលែងលះគ្នាហើយទើបសម្រេចប្រកាសចាក់បញ្ចាំងនាពេលនេះក្រោយបញ្ហានេះបានស្ងប់ស្ងាត់មួយរយៈធំ ៕ វឌ្ឍនា

...

16-2-05 190_Amok_luk_mam_[web_229_x_273px]17776881_1374115832648821_967309853_o Chamrong2  dalis2sopen-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print