ខេត្តស្ទឹងត្រែង ៖ កាកបាតក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាពីសប្បុរសជនបាន ជាង២ម៉ឺនដូល្លានិងប្រាក់រៀលជាង១២២ លានរៀលសំរាប់បំរើវិស័យមនុស្សធម៌ឲ្យចំគោលដៅនៅក្នុងមិទ្ទិញប្រារព្វខួបលើកទី១៥៤ទិវាកាកបាតក្រហមកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា នៅខេត្តស្ទឹងត្រែង ។
លោក ឡូយ សុផាត អ្នកតាំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងមានប្រសាសន៏ថា ទឹកចិត្តមនុស្សធម៌ពិតជាមានតំលៃសំរាប់ បងប្អូនជនក្រីក្រដូចនេះមន្ត្រីកាកបាតក្រហមត្រូវយកថវិការដែលប្រមូលបានយកទៅប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌និងប្រតិបត្តិការឆ្លើយតមគ្រោះមហន្តរាយនានានៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួនឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍បន្តថា កម្លាំងមនុស្សធម៌ផ្តល់នូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ជនរងគ្រោះទាំងឡាយជាពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៏ ស្រីមានផ្ទៃពោះ ទារក កុមារ មានបញ្ហាសុខភាព។
លោក ម៉ុម សារឿន ប្រធានគណៈកម្មធិការសាខាកាកបាតក្រហមខេត្តនិងជាអភិបាលខេត្តស្ទឹងត្រែងបានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តមលោក ជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ លោក លោកស្រី បងប្អូន អាជីវករសម្បុរសជននានានៅក្នុងខេត្តស្ទឹងត្រែងបានប្រកាន់ភ្ជាប់នូវប្រពៃណីល្អ ផ្នែកមនុស្សធម៌បានជួយបរិច្ចាកនូវធនធានផ្ទាល់ខ្លួនជួយដល់កាកបាតប្រហមកម្ពុជាខេត្តស្ទឹងត្រែង ។
លោកអភិបាលខេត្តប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍បន្ថែមថានេះជាគោលការរបស់កាកបាតក្រហម ពីព្រោះការងារកាកបាតក្រហមគឺ អនុវត្តគោលការណ៏គ្រិះទាំង៧ ដោយឥតរើសអើងនិងមិនប្រកាន់វណ្ណៈព៌ណសំបុរណ៌អ្វីឡើយ ហើយឆ្នាំនេះកាកបាតក្រហមកម្ពុជាបានដាក់ចេញនូវប្រធានបទ(កាកបាតក្រហមកម្ពុជាមានគ្រប់ទីកន្លែងសំរាប់គ្រប់គ្នា)។
សូមបញ្ជាក់ថាឆ្នាំនេះកាកបាតក្រហមទទួលបានថវិកាច្រើនជាងឆ្នាំ២០១៦ប្រមាណជាង២០%ភាគរយហើយកាកបាតក្រហមខេត្តនិងប្រើប្រាស់ថវិកានេះជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយឧប្បត្តវហេតុផ្សេងឲ្យបានឆ្លើយតបទៅតាមតម្រូវការរបស់ពួគគាត់ឲ្យទាន់ពេលវេលា ៕ មាស សុផាត












