ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

 ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៩:១០កំលាំងនគរបាលប៉ុស្តីបឹងកក់ទី១នៃអធិការដ្ឋាននគរខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់កំពុងឈរលក់គ្រឿងញៀននៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ថុល ចន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ទីលំនៅពុំពិតប្រាកដតាមបណ្តាយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_2986 IMG_2987

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print